Juan Mata អាចនឹងចាកចេញពី Man Utd ទៅ Everton:
អតីតកីឡាករជម្រើសជាតិសាធារណរដ្ឋអៀកឡង់លោក Paddy Kenny ជឿថា Juan Mata គួរតែចាកចេញពី Manchester United ក្នុងរដូវក្ដៅនេះហើយទៅចូលរួមជាមួយ Everton។
អតីតអ្នកចាំទីរូបនេះបានប្រាប់កាសែតFootball Insider ថា៖ គាត់នៅជាកីឡាករល្អនៅឡើយហើយបើគាត់មាសនឱកាសចាកចេញទៅលេងនៅទីនោះ រៀងរាល់សប្ដាហ៍គាត់នឹងទទួលបាឱកាសលេង ហើយ Everton គួរតែគិតអំពីរឿងនេះ។ ខ្ញុំជឿជាក់ថាគាត់ជាកម្លាំងជំរុញបន្ថែមទៅកាន់ក្លិប"។
ទំនាក់ទំនងរវាង Rooney និងលោកSir Alex Ferguson
Wayne Rooney បាននិយាយទៅកាន់លោក Sir Alex Ferguson, David Moyes និង Jose Mourinho បន្ទាប់ពីទទួលបន្ទុកដឹកនាំក្លិប Derby County។
អតីតកីឡាករជម្រើសជាតិអង់គ្លេសបាននិយាយទៅកាន់កាសែត Times ថា : "លោក Sir Alex, Moyes និងលោក Mourinho គឺជាមនុស្សដែលល្អក្នុងការប្រឹក្សាយោបល់ដែលអាចជួយខ្ញុំឱ្យយល់ពីការនិយាយជាមយយប្រព័ន្ធផ្សព្វផ្សាយ និងវិធីផ្ដល់សារផ្សព្វផ្សាយដែលត្រឹមត្រូវ។"
United នឹងទទួលបានកម្រៃភាគរយពី Inter Milan លើសក្តានុពលនៃការលក់ Lukaku
Romelu Lukaku កំពុងមានពាក្យចចាមអារ៉ាមថានឹងចាកចេញពី Inter Milan នៅរដូវក្តៅខាងមុខនេះហើយ Man United អាចនឹងក្លាយជាអ្នកទទួលផលគួរឱ្យភ្ញាក់ផ្អើលពីការលក់គាត់។ យោងតាម MEN បិសាចក្រហមនឹងទទួលបានភាគរយជាក់លាក់នៃថ្លៃឈ្នួលដែល Inter លក់ Lukaku បន្ទាប់ពីភ្ជាប់កុងត្រាលក់ចេញបានលុយកាលពពីឆ្នាំ២០១៨។នេះមានន័យថាបើ Inter លក់ Likaku ចេញនោះ Man Utd នឹងទទួលបានលុយមួយផ្នែកដែរ។
ក្រុម Sevilla បានកំណត់តម្លៃដើម្បីលក់ Jules Kounde នៅរដូវក្តៅនេះ៖
យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់អេស្ប៉ាញ Diario de Sevilla បានឱ្យដឹងថា Sevilla សុខចិត្តទទួលយកប្រាក់ចំនួន ៧០ លានអឺរ៉ូក្នុងការលក់ Jules Kounde ខណៈដែលកីឡាករូបនេះជាគោលដៅនាំចូលរបស់ Manchester United ។ការកំណត់តម្លៃនេះកើតឡើង បន្ទាប់ពី Kounde បានបង្ហាញពីមហិច្ឆតាចង់ចូលរួមជាមួយក្លិបធំៗមួយចំនួន ហើយ Sevilla នឹងមិនទទួលស្គាល់តម្លៃផ្ដាច់កុងត្រា៨០លានអឺរ៉ូរបស់គាត់ហើយក្លិបអាចនឹងឲ្យគាត់ចាកចេញដោយដោយទទួលប្រាក់ឈ្នួលទាបវិញ៕
Source: Tribuna.com
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក