ថ្លើមជាសរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ដែលមានតួនាទីទទួលខុសត្រូវចំពោះមុខងារជាច្រើន រួមទាំងការបន្សាបជាតិពុល ការគ្រប់គ្រងសារធាតុចិញ្ចឹម ការធ្វើឱ្យអង់ស៊ីមសកម្ម។ លើសពីនេះ ថ្លើមក៏មានតួនាទីបញ្ចេញទឹកប្រមាត់ ដើម្បីជំរុញដល់ការរំលាយអាហារផងដែរ។ ដើម្បីថែរក្សាថ្លើមឲ្យបានត្រឹមត្រូវនិងមានសុខភាពល្អ សូមជ្រើសរើសភេសជ្ជៈដូចខាងក្រោម៖
កាហ្វេ
កាហ្វេជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក ដែលជួយយើងក្នុងការចាប់ផ្តើមថ្ងៃថ្មី និងផ្តល់នូវថាមពលដែលយើងត្រូវការដើម្បីបន្ត។ រិតតែពិសេស ប្រសិនបើផឹកកាហ្វេក្នុងកម្រិតត្រឹមត្រូវអាចជួយលើកកំពស់សុខភាពថ្លើមបានល្អទៀតផង។
យោងតាមការសិក្សាបង្ហាញថា ការទទួលទានកាហ្វេក្នុងកម្រិតមធ្យម ពិតជាអាចជួយរក្សាថ្លើមមិនឲ្យមានជម្ងឺ ជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម និងបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មដោយបង្កើនការផលិត glutathione ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា។
តែបៃតង
ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nutritional Biochemistry បញ្ជាក់ថា ការផឹកតែបៃតងរួមនឹងការធ្វើលំហាត់ប្រាណអាចជួយលើកកម្ពស់សុខភាពថ្លើមយ៉ាងមានប្រសិទ្ធភាព។
ទឹករមៀត
រមៀតត្រូវបានគេស្គាល់ថា ជាអាហារទំនើបមួយប្រភេទ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងដំណើរការបន្សាបជាតិពុល បង្កើនការផលិតអង់ស៊ីម ជួយជំរុញចលនាឈាមរត់ក្នុងរាងកាយ លើសពីនេះទៅទៀតក៏ជួយឱ្យថ្លើមមានសុខភាពល្អ។
ទឹក Beetroot
Beets ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដូចជា folate, pectin, betalains និង betaine ។ បន្ថែមពីនេះវាមានសមត្ថភាពផ្តល់នូវបរិមាណគ្រប់គ្រាន់នៃជាតិសរសៃ ម៉ង់ហ្គាណែស ប៉ូតាស្យូម វីតាមីន A និងវីតាមីន C ដែលសារធាតុចិញ្ចឹមទាំងអស់នេះធ្វើអោយប្រសើរឡើងនូវលំហូរនៃទឹកប្រមាត់ ជួយកម្ចាត់កាកសំណល់បង្កគ្រោះថ្នាក់ចេញពីរាងកាយ។
ប្រភព៖ បរទេស