បុរសដែលអាចរៀបការជាមួយមនុស្សស្រី៤ប្រភេទនេះ ពិតជាមាន «សំណាង» ណាស់

ជីវិតអាពាហ៍ពិពាហ៍មិនប្រាកដថាសុទ្ធតែមានភាពស្រស់ស្អាតទាំងអស់នោះទេ វាគឺអាស្រ័យទៅលើដៃគូដែលយើងបានជ្រើសរើសផងដែរ ថាតើគាត់មានចំណែកជួយអោយជីវិតគូមានក្តីសុខដែរឬអត់? បើយើងរើសដៃគូត្រូវគាត់នឹងក្លាយជាចំណែកដ៏ធំនៃសុភមង្គលរបស់យើង ដែលបើយើងរើសប៉ះមនុស្សខុស គាត់នឹងក្លាយជាសុបិន្តអាក្រក់ដែលយើងមិនចង់ជួប!

Cover Copy (2)

១.មានការយល់ដឹង ចេះគួរសម បែងចែកត្រូវពីខុស និងចេះគោរពអ្នកដទៃ៖ ចរិតរបស់ស្ត្រីតែងតែកើតចេញពីការអប់រំរបស់គ្រួសារនាង និងការបណ្ដុះបណ្ដាលខ្លួនឯង។ ស្ត្រីដែលត្រូវចេះបែងចែកត្រូវពីខុស និងមានហេតុផលនឹងអាចបញ្ចុះបញ្ចូលមនុស្សក្នុងស្ថានភាពណាក៏បានដែរ ព្រោះនាងមានចំណេះដឹងក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី។

បើបុរសរៀបការជាមួយស្ត្រីយល់ដឹងបែបនេះ គាត់នឹងទទួលបានប្រពន្ធដ៏ល្អម្នាក់ក្នុងការពួតដៃគ្នាដើរទៅមុខដោយភាពជឿជាក់។

IMG_6834

២.អាណិតអាសូរអាចយល់ពីទុក្ខលំបាករបស់មនុស្សប្រុស៖ អាពាហ៍ពិពាហ៍ល្អគឺជាបញ្ហាប្រឈមធំមួយសម្រាប់ទាំងបុរសនិងស្ត្រី។ ក្នុងនាមជាស្រ្តី អ្នកគួរដឹងពីរបៀបថែទាំ និងស្រឡាញ់ស្វាមីរបស់អ្នក។ យកចិត្តប្តីដាក់ក្នុងចិត្តខ្លួនឯង ហើយកុំប្រៀបធៀបប្តីរបស់អ្នកជាមួយនឹងនរណាម្នាក់ឱ្យសោះ ព្រោះមនុស្សគឺមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា គ្មាននរណាល្អឥតខ្ចោះនោះទេ។

ក្នុងជីវិតនេះ បុរសគ្រប់រូបត្រូវការនារីម្នាក់ដែលអាចយល់ពីគាត់ លើកទឹកចិត្ត និងជួយគាត់ក្នុងគ្រាលំបាក។ ប្រសិនបើស្ត្រីអាចធ្វើបែបនេះបាន ពួកគេតែងតែអាចធ្វើអោយប្តីមានអារម្មណ៍ថាពិសេស និងសប្បាយចិត្តគ្រប់ពេល។

IMG_6833

៣.អាចចែករំលែកទុក្ខលំបាកជាមួយបុរសបាន សុខចិត្តលះបង់ខ្លួនដោយស្ងៀមស្ងាត់ជួយការងារប្តី៖ ស្ត្រីម្នាក់ដែលអាចទទួលបន្ទុកក្នុងជីវិតគ្រួសារជាមួយស្វាមីគឺជារឿងដ៏អស្ចារ្យបំផុត។

ក្នុងទំនាក់ទំនងស្នេហា ប្រសិនបើបុរសរៀបការជាមួយអ្នកដែលចេះចែករំលែកការងារទាំងអស់ក្នុងជីវិត គាត់គួរតែស្រឡាញ់ថ្នាក់ថ្នមនាងអោយបានខ្លាំងបំផុត។ នាងពិតជានឹងជួយឱ្យអាជីពរបស់ស្វាមីរបស់នាងរីកចម្រើន ដ៏ឆាប់រហ័សបំផុត។

IMG_5405 (2)

៤.រក្សាសណ្តាប់ធ្នាប់គ្រួសារ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់គ្រួសារ។ បើនាងចេះគ្រប់គ្រងផ្ទះ ចិញ្ចឹមកូនបានល្អ ហើយនិយាយល្អ និងសមហេតុផល នោះពិតជាអស្ចារ្យណាស់។

មនុស្សប្រុសមានប្រពន្ធបែបនេះជាពរជ័យដែលមិនអាចកាត់ថ្លៃបានឡើយ៕