ស្ត្រីល្ងង់បំផុតគឺជាស្រ្តីដែលមិនចេះសុំរឿង៣យ៉ាងនេះពីប្តីរបស់ខ្លួន

ក្នុងនាមជាប្រពន្ធម្នាក់វាពិតជាល្អនៅក្នុងការចេះគោរព និងឱ្យតម្លៃប្តី ក៏ប៉ុន្តែអ្នកមិនគួរដល់ថ្នាក់មិនហ៊ានសូម្បីតែប្រើប្រាស់សិទ្ធសម្រាប់ខ្លួនឯងនោះទេ។ ប្រពន្ធឆ្លាតគឺត្រូវតែចេះប្រើប្រាស់តួនាទីជាប្រពន្ធបានត្រឹមត្រូវ និងស្មើភាពចំពោះខ្លួនឯង ពោលគឺមិនមែនធ្វើអ្វីតាមតែប្តីចង់បាន ឬ លះបង់គ្រប់យ៉ាងដើម្បីតែចងចិត្តប្តីអោយនៅជាមួយខ្លួននោះទេ។

អ្នកលះបង់ច្រើនសម្រាប់គ្រួសារទៅហើយ ដូច្នេះអ្នកក៏សក្តិសមក្នុងការទាមទារយកអ្វីដែលអ្នកត្រូវការដូចគ្នា៖

Cover Copy (2)

១.ទាមទារការគោរពពីស្វាមី៖ មិនត្រឹមតែក្នុងជីវិតអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែក្នុងទំនាក់ទំនងណាក៏ដោយ យើងត្រូវតែមានការគោរពគ្នាទៅវិញទៅមក។ អាពាហ៍ពិពាហ៍ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ ភាពសុខដុមទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយជាពិសេសការជឿទុកចិត្ត និងការគោរពរវាងមនុស្សទាំងពីរ។

ស្ត្រីដែលមិនទទួលបានការគោរពពីស្វាមីប្រាកដជាមិនមានសុភមង្គលឡើយ។ ពេលរៀបការ យើងលែងជាព្រះនាងរបស់ឪពុកម្តាយយើងទៀតហើយ តែក៏មិនមែនមានន័យថាយើងលែងទទួលបានការគោរពនោះដែរ។

Photo_2025 03 18_14 26 03 (2)

២.ទាមទារភាពស្មោះត្រង់ពីប្តី៖ ស្ត្រីជាច្រើនសុខចិត្តខាំធ្មេញសង្កត់ចិត្ត ហើយអភ័យទោសចំពោះភាពមិនស្មោះត្រង់របស់ស្វាមីម្តងហើយម្តងទៀត។ នេះមិនមែនជាការលះបង់ទេ ហើយក៏មិនមែនជាកាយវិការដ៏ថ្លៃថ្នូដែរ។ នេះជាការគិតខុស ជាទង្វើនៃការបន្ទាបខ្លួន។ អ្នកកំពុងតាំងខ្លួនឯងជាមនុស្សទន់ខ្សោយ ជាមនុស្សកំសាក មិនហ៊ានគេចពីអាពាហ៍ពិពាហ៍ដែលធ្វើអោយអ្នកមិនសប្បាយចិត្ត។

អ្វីដែលសំខាន់បំផុតក្នុងអាពាហ៍ពិពាហ៍គឺភាពស្មោះត្រង់។ ឥឡូវនេះ យើងរស់នៅមិនត្រឹមតែសម្រាប់ខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កូនៗ និងឪពុកម្តាយរបស់យើងផងដែរ។ ដូច្នេះកុំធ្វើជាមនុស្សស្រីដែលមានឈ្មោះជាប្រពន្ធ តែត្រូវបានប្តីទុកជាមនុស្សមិនដឹងអីម្នាក់ ដរាបណាអ្នកបានរៀបការតាមផ្លូវច្បាប់ អ្នកក៏មានសិទ្ធហាមគាត់មិនអោយប្រព្រឹត្តិរឿងដែលអ្នកមិនចូលចិត្តបានដែរ។

Photo_2025 03 18_14 26 03 (3)

៣.ទាមទារសមភាពអាពាហ៍ពិពាហ៍៖ អាពាហ៍ពិពាហ៍ទាមទារការលះបង់ និងការចិញ្ចឹមបីបាច់ពីមនុស្សទាំងពីរ។ ស្ត្រីជាច្រើនគិតថាពួកគេត្រូវតែអត់ធ្មត់ និងស៊ូទ្រាំដើម្បីរក្សាគ្រួសាររបស់ពួកគេឱ្យមានសុភមង្គល ប៉ុន្តែតាមពិតទៅប្តីរបស់អ្នកក៏ត្រូវតែធ្វើដូចគ្នា។

មនុស្សគ្រប់រូបត្រូវអត់ធ្មត់បន្តិច បន្ទាបខ្លួនបន្តិច និងយល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក។ បើអាចធ្វើបែបនេះបាន ប្ដីប្រពន្ធនឹងចុះសម្រុងនឹងគ្នា ហើយផ្ទះក៏មានសន្តិភាពទៅតាមនោះដែរ៕

Photo_2025 03 18_14 26 03