១.ការចូលគេងពោះទទេមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក
ជាធម្មតាយើងមិនអាចទុកពោះទទេរលើសពី10ម៉ោងនោះទេ មានមនុស្សជាច្រើនតែងតែមិនហូបអាហារពេលល្ងាច ចាប់ពីពេលរសៀលរហូតដល់ពេលព្រឹកថ្ងៃទី២នោះ គឺនឹងរងផលប៉ះពាល់ជាមិនខាន ហើយបើនៅតែបន្តក្នុងស្ថានភាពបែបនេះក្នុងរយៈពេលវែងនោះ អាស៊ីតដែលបញ្ចេញក្នុងក្រពះកើនឡើង យូរៗ ទៅ នឹងបណ្តាលឲ្យមានជំងឺក្រពះ។
២. ប៉ះពាល់ដល់គុណភាពនៃការគេង
ពេលយប់គឺជាពេលវេលាសម្រាប់ខួរក្បាលសម្រាក ការចូលគេងពោះទទេនឹងប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក អាចប៉ះពាល់ដល់ថាមពល និងស្មារតីរបស់អ្នកនៅថ្ងៃបន្ទាប់ ការបង្អត់អាហារញឹកញាប់នឹងធ្វើឱ្យបាត់បង់ការចងចាំ និងប៉ះពាល់ដល់ការសិក្សា និងការងាររបស់អ្នក។
៣. រាងកាយធាត់ដោយមិនដឹងខ្លួន
ពេលចូលគេងពោះទទេរ ដល់ថ្ងៃទីពីរនឹងត្រូវហូបអាហារកាន់តែច្រើនជាមុនដើម្បីប៉ះប៉ូវ ការឃ្លានធ្វើឱ្យអ្នកញ៉ាំអាហារយ៉ាងច្រើនដោយមិនដឹងខ្លួន និងមិនយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងកាឡូរី ដូច្នេះងាយឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។
៤. ការបាត់បង់គុណភាពសាច់ដុំ
អ្នកបានគេងលក់ពិតមែន ប៉ុន្តែរាងកាយនៅតែដំណើរការ ការជួសជុលកោសិកា និងបង្កើតសាច់ដុំទាមទារឱ្យមានការទ្រទ្រង់ពីថាមពលជាក់លាក់មួយ ដូច្នេះថាមពលបានមកពីអាហារ ការបង្ខំខ្លួនឯងឱ្យចូលគេងដោយមិនហូបអាហារសោះនឹងធ្វើឱ្យអ្នកបាត់បង់គុណភាពសាច់ដុំ។
ប្រែសម្រួល ៖ Miracle Bird