ស្រ្តីក្រោយរៀបការនឹងមានជីវិតមួយដែលខុសប្លែក និងមានបន្ទុកច្រើនជាងពេលមិនទាន់រៀបការ ហើយរឿងនេះសឹងតែក្លាយជារឿងទូទៅហើយដែលមនុស្សស្រីគ្រប់រូបតែងតែជួប គ្រាន់តែថាវាខុសគ្នាទៅតាមសមត្ថភាពរៀងខ្លួនខ្លះដែរ។
ឧទាហរណ៍ដូចរឿងជាងក្រោមនេះអញ្ចឹង មនុស្សស្រីណាក៏ប្រាថ្នាចង់បានវាដែរ តែទាស់ត្រង់ថាអ្នកខ្លះអាចធ្វើបាន រីឯអ្នកខ្លះទៀតគឺធ្វើមិនបាន។
១.តែងតែមានលុយនៅក្នុងហោប៉ៅរបស់អ្នក៖ លុយនៅក្នុងហោប៉ៅរបស់ស្ត្រីគឺជាវត្ថុតែមួយគត់នាងធ្វើអោយនាងមានអារម្មណ៍ថាសុវត្ថិភាពបំផុត។ មនុស្សស្រីដែលអាចកាន់កាប់លុយបាននឹងមានផ្លូវចិត្តប្រសើរ និងអាចរីករាយធ្វើរឿងនៅក្នុងជីវិតដែលនាងចង់បាន។
ស្ត្រីគ្មានលុយត្រូវអាម៉ាស់ខ្លាំងណាស់ ធ្វើអ្វីក៏ត្រូវមើលមុខអ្នកដទៃដែរជាពិសេសគឺប្តី ដូច្នេះស្ត្រីត្រូវចាំថា សុភមង្គលមិនមែនរកប្ដីអ្នកមានទេ តែត្រូវធ្វើជាអ្នកមានខ្លួនឯង។
២.មានការងារធ្វើដើម្បីចិញ្ចឹមជីវិត៖ ស្ត្រីអ្នកដឹងហើយថាបើអ្នកមិនមានលុយត្រូវសុំប្តីគ្រប់យ៉ាង សូម្បីតែចង់ទិញរបស់ដែលខ្លួនចង់បានក៏ពិបាកនោះ ជីវិតអ្នកនឹងនៅតែពិបាកបែបនេះរហូត។
ដូច្នេះវិធីដែលល្អបំផុតគឺត្រូវមានការងារធ្វើហើយមានប្រាក់ចំណូលស្ថិរភាពដើម្បីមើលថែខ្លួនឯង និងអាចធ្វើអោយប្តីគោរពអ្នកដែលជាមនុស្សមានចំណូលផ្ទាល់ខ្លួនផងដែរ។
៣.ពេលឪពុកម្ដាយជួបការលំបាកមានមធ្យោបាយជួយ៖ គុណបំណាច់នៃការចិញ្ចឹមមាតាបិតាប្រៀបដូចជាមេឃ និងសមុទ្រ មិនអាចវាស់វែង ឬ ថ្លឹងថ្លែងបានឡើយ។ ក្នុងនាមជាស្ត្រីត្រូវព្យាយាមរកប្រាក់ដើម្បីអាចជួយឪពុកម្តាយរបស់អ្នកពេលដែលពួកគាត់ចាស់ជរា និងទន់ខ្សោយ។ ក្នុងជីវិតនេះ កូនត្រូវប្រកាន់យកព្រហ្មវិហារធម៌ជាគ្រឹះដើម្បីសន្សំគុណធម៌ និងពរជ័យជាច្រើន។
៤.មានសុខភាពល្អ៖ អ្នកគឺជាអ្នកដែលនឹងសម្រេចនូវអ្វីដែលអ្នកប្រាថ្នា។ ដូច្នេះហើយ យើងត្រូវថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីមានសុខភាពធ្វើការ និងរីករាយក្នុងជីវិត។
មានតែពេលយើងឈឺទើបដឹងថាគ្មានសុភមង្គលណាធំជាងការមានសុខភាពនោះទេ។ ពេលនៅក្មេង កុំគិតពីសម្រស់ តែត្រូវខំប្រឹងថែរក្សាសុខភាពរបស់អ្នក ស្រឡាញ់រាងកាយរបស់អ្នក ទើបទៅថ្ងៃមុខអ្នកអាចរីករាយជាមួយជីវិតដោយភាពស្ងប់ចិត្ត៕