ស្ថានីយទូរទស្សន៍ TV3(ទូរទស្សន៍នៅអឺរ៉ុបទេ) និង ESPN ដែលជាប្រភពពីរអាចទុកចិត្តបានបានរាយការណ៍ថា ឥឡូវនេះលោក Ronald Koeman ទំនងជាបន្តដឹ២កនាំនៅ Barcelona យ៉ាងហោចណាស់មួយរដូវកាលទៀត។ សេចក្តីសម្រេចចិត្តនេះត្រូវបានគេរាយការណ៍ថាក្លិបបានទាក់ទងទៅគាត់ក្នុងអំឡុងពេលប្រជុំមួយកាលពីថ្ងៃអង្គារ។
គេបាននិយាយថាហេតុផលនៅពីក្រោយការសម្រេចចិត្តគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះនៅបន្តមួយរដូវកាលទៀតគឺមកពីអសមត្ថភាពរបស់លោក Joan Laporta(ប្រធានក្លិបថ្មី)រកគ្រូបង្វឹកមកជំនួសមិនបានទាន់ពេល។
បើ Koeman បន្តនៅ Camp Nou, Barca នឹងសំឡើងរកលទ្ធភាពចរចាកិច្ចសន្យារបស់គាត់ឡើងវិញ។ ប្រភពខាងលើអះអាងថាក្លិបមានមូលដ្ឋានក្នុងទឹកដីកាតាឡាន់ ចង់កាត់បន្ថយប្រាក់ខែរបស់គ្រូបង្វឹករូបនេះ និងផ្តល់ជូននូវប្រាក់ដែលនៅសល់ជារង្វាន់វិញ ប្រសិនបើគាត់ជួយក្លិបឈ្នះពានរង្វាន់ជាក់លាក់ណាមួយនៅរដូវកាលក្រោយ។
គ្រូបង្វឹករូបនេះនៅសល់កុងត្រាជាមួយ FC Barcelona មួយរដូវកាលទៀត។ រដូវកាលដំបូងនៅកីឡដ្ឋាន Camp Nou គាត់ជួយក្លិបឈ្នះពាន Copa de Ray, បញ្ចប់ចំណាត់ថ្នាកើលេខ៣នៅ La Liga និងធ្លាក់ចេញពីពានរង្វាន់ Champions League នៅវគ្គ១៦ក្រុមចុងក្រោយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក