*Real Madrid មិនយល់ស្របនឹងលិខិតចំហររបស់លោក Zinedine Zidane នោះទេ
នៅពេលដែលលោក Zinedine Zidane បានសំរេចចិត្តចាកចេញពី Real Madrid យ៉ាងភ្ញាក់ផ្អើលកាលពី ៣ ឆ្នាំមុនក្លឹបបានព្យាយាមស្វែងយល់ និងគោរពការសម្រេចចិត្តនេះ ទោះបីមានស្ថានភាពលំបាកមួយចំនួនបានបន្សល់ទុកឲ្យពួកគេដោះស្រាយក៏ដោយ។
គ្មានភាគីណាក្បត់ភាគីណានោះទេ ហើយភាគីគ្រប់រូបបានចាកចេញដោយស្ថានភាពល្អដោយខ្លួន ហើយពួកគេក៏គ្មានរឿងល្អក់កករជាមួយគ្នាដែរ។ ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាទំនាក់ទំនងដ៏ស្អិតរមួតរបស់ភាគីទាំងពីរបានឈានដល់ទីបញ្ចប់ហើយ។
សំដីរបស់លោកហ្ស៊ីដាននៅក្នុងលិខិតលាគ្នា ត្រូវបានគេចាត់ទុកថាហួសហេតុ និងក្រៅប្រធានបទ ដែលធ្វើឱ្យមនុស្សជាច្រើននៅក្នុងក្លឹបមិនយល់ស្របទេដែលគាត់ថាក្លិបមិនបានគាំទ្រគាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ក្លឹបមិនបានបង្ហាញសញ្ញាណាមួយអំពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Zidane ក្នុងការដោះដូរកីឡាករ ឬតួរលេខណាមួយងំពីចំណូលចំណាយ និងស្ថានភាពនានាក្នុងក្លិបនោះទេ។អ្វីដែលក្លឹបគិតពីលោកហ្ស៊ីដាន គឺក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ពួកគេ ដែលបញ្ជាក់ពីការចាកចេញរបស់គាត់។
ប្រធានក្លិប Real Madrid បានធ្វើការវិភាគលើលិខិតរបស់គាត់ ហើយមិននិយាយចែករំលែកយោបល់អ្វីទាំងអស់(អារម្មណ៍ហួសចិត្ត) តែគេដឹងថាលោក Zidane ជាមនុស្សមិនចេះខុស ខ្វះការរិះគន់ខ្លួនឯង មិនទទួលស្គាល់កំហុសក្នុងការគ្រប់គ្រងកីឡាករ ដែលបានចុះហត្ថលេខាដោយខ្លួនឯង និងនាំកីឡាករត្រឡប់មកវិញ ប៉ុន្តែកីឡាករដូចជា Luka Jovic ឬ Martin Odegaard ដែលគាត់ខ្លួនឯងចង់បានហេតុអ្វីមិនប្រើប្រាស់។
Zidane និយាយអំពីកង្វះការគោរពពីសំណាក់ក្លិប ដែលបានបែកខ្នងដាក់គាត់ ប៉ុន្តែគាត់(លោក Zidane )មិនដែលបានងាកទៅរកក្លិបក្នុងករណីជាច្រើនដែលកំពុងជួបប្រទះ។ ទោះបីជាលោក Zidane បានចាកចេញទៅហើយក៏ដោយ កូនប្រុសរបស់គាត់២នាក់ដែលលេងក្នុងឈុតយុវជនរបស់ក្លឹបគឺ Theo និង Elyaz Zidane នៅតេបន្តជាសមាជិករបស់ក្លិបដដែល។
ប្រភព MARCA
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក