សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ប្រកាសជាផ្លូវការថ្ងៃចាប់ឆ្នោតចែកពូលពានរង្វាន់ AFF Suzuki Cup 2020

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់នៅថ្ងៃនេះថា ការចាប់ឆ្នោតចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2020 នេះនឹងធ្វើឡើងនៅថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានលម្ពិតនៃការចាប់ឆ្នោតរួមទាំងទីកន្លែង និងរូបមន្តប្រកួតនឹងប្រកាសនៅពេលបន្ទាប់។ ចុងឆ្នាំ២០២០ សហព័ន្ធបាល់ទាត់អាស៊ានបានប្រកាសថា AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២, បន្ទាប់ពីការលើកពេលប្រកួតដោយ សារជំងឺកូវីដ១៩។

AFF Congress 25 2018_Foto PSSI 959

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមន្សរីករាយ សូមប្រកាសកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការសម្រាប់ការប្រកួតឆ្នាំនេះ។ ខណៈដែល AFF មានគោលបំណងពេញលេញក្នុងការរៀបចំការប្រកួតក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតក្នុងដី(Home) និងក្រៅដី(Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត។ ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយសម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើឡើងនៅខែកក្កដា»។

5 Official Draw 1_cover

លោក Malcolm Thorpe នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅ SPORTFIVE និងជាដៃគូរពាណិជ្ជកម្មនៃព្រឹត្តិការណ៍នេះ បានសង្កត់ធ្ងន់ថា ការងារនេះកំពុងត្រូវបានធ្វើដើម្បីធានាបាននូវការប្រកួត ប្រកបដោយសុវត្ថិភាព និងភាពច្បាស់លាស់គ្រប់ដំណាក់កាលនៃការប្រកួត។ លោកមានប្រសាសន៍ថា៖

«យើងកំពុងខិតខំដើម្បីគាំទ្រដល់ AFF និងសមាគមសមាជិករបស់ខ្លួនដើម្បីពិនិត្យឡើងវិញនូវវិធានការដែលអាចកើតមាន និងអាស្រ័យលើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសដែលជាសមាជិក។ យើងជឿជាក់ថារាល់វិធានការទាំងអស់នឹងត្រូវធ្វើឡើងដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម និងអ្នកគាំទ្រទាំងអស់គ្នា»។

187150467_2996334400604048_1006934374358957284_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: