សេចក្តីថ្លែងការណ៍ផ្លូវការមួយពី Manchester United បានសរសេរថា៖“ Mason Greenwood បានដកខ្លួនចេញពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2020 ដើម្បីជាទុកពេលវេលាព្យាបាលរបួសឲ្យសះស្បើយយ៉ាងពេញលេញ ពីការរងរបួសដែលបណ្តាលឱ្យគាត់បាត់ឈ្មោះពីពានរង្វាន់ Euro U21 កាលពីខែមីនា។
សេចក្តីថ្លែងការណ៍នោះសរសេរបែបនេះ៖“ ការបង្ហាញខ្លួននៅក្លឹបរបស់ Mason ត្រូវបានគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យគាត់អាចមានវត្តមានក្នុ្ងកម្មវិធីប្រកួតក្របខ័ណ្ឌ Premier League និង Europa League កាលពីរដូវកាល ២០២០/២១"។
"ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ខាងពេលខាងមុខដ៏ខ្លី(Euro 2020) មិនមានប្រយោជន៏ទេសម្រាប់គាត់ ហើយ Mason នឹងបន្តស្នាក់នៅជាមួយ Manchester United ដើម្បីសម្រាកព្យាបាល និងត្រៀមហ្វឹកហាត់មុនបើករដូវកាល” ។
Greenwood មានឈ្មោះក្នុងបញ្ជីបឋម៣៣នាក់របស់ជម្រើសជាតិអង់គ្លេសសម្រាប់ហ្វឹកហាត់លើកដំបូងដើម្បីត្រៀមសម្រាប់ Euro 2020 ហើយគេរំពឹងខ្ពស់ថាអាចមានឈ្មោះក្នុងបញ្ជីចុថងក្រោយប៉ុន្តែដូចដែលដឹងអ៊ីចឹង! គាត់និងមិត្តរួមក្រុមជម្រើសជាតិ ៦នាក់ទៀតត្រូវដកឈ្មោះចេញបីបញ្ជីចុងក្រោយ២៦នាក់ដេលមានដូចជា៖ Alexander-Arnold
Godfrey
Greenwood
Lingard
Ramsdale
Ward-Prowse
Ben White
ប្រភព៖ Daily Mail
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក