លោក Lee Tae-Hoon ចុះកុងត្រាដឹកនាំ TIFFY ARMY FC រយៈពេល២​ឆ្នាំ

ក្លិប​បាល់​ទាត់​កងយោធិពលខេមរភូមិន្ទ ឬ​ហៅ​ថា​ TIFFY ARMYN FC បាន​ប្រកា​សតែងតាំងលោក Lee Tae-Hoon ជា​អ្នក​ចាត់​ការ​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី​០១​ខែមិថុនាឆ្នាំ២០២១​នេះ ខណៈ​ដែល​គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងចុះកុងត្រាដឹកនាំរយៈពេល​២ឆ្នាំ​ហើយ​ផុតកំណត់​នៅ​ថ្ងៃ​ទី​០១​ខែ​មិថុនាឆ្នាំ២០២៣។

Khnongsrok Sport

លោក ខូវ ឆាយអគ្គលេខាធិការសមាគមកីឡាបាល់​ទាត់​កងយោធិពលខេមរភូមិន្ទ​បាន​បង្ហាញមូលហេតុនៃ​ការ​នាំ​យកអតីតគ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជារូបនេះ​មក​ដឹកនាំ​នៅ​ក្លិប​របស់លោក​ថា៖

"លោកគ្រូ លី មាន​ស្នាដៃយ៉ាង​ច្រើន​ក្នុង​បាល់​ទាត់​កម្ពុជា​ទាំងឈុតធំ ឈុតយុវជននា​ពេល​កន្លង​មក។ ពិសេស​លោក​បាន​ស្គាល់​អំពី​បាល់​ទាត់​កម្ពុជាច្បាស់ លោក​ធ្វើ​ការ​ជាមួយសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា៧ឆ្នាំ​ជាងហើយ​ទាំងឈុត U15 ។ លោក​ក៏មានបទពិសោធន៍ដឹកនាក្លិប Hoang Anh Gia Lai FC ដែល​ជាក្លិប​មួយ​ក្នុង​លីគកំពូល​វៀតណាម"។

Khnongsrok Sport

"លោក​បាន​សសម្រាក​ពី​ការងារ​នៅ​ទី​នោះ​ ហើយ​មក​កម្ពុជា​ស្រាប់។​យើង​បាន​ឃើញ​អំពីទស្សនវិស័យដឹកនាំរបស់​គាត់ ដូច​អ្វី​ដែល​ក្លិប​ TIFFAY ARMY FC ចង់​បាន ។ គាត់​ជា​បុគ្គល​ដែល​នឹង​ដឹកនាំ​ក្លិប​លក្ខណៈជាប្រព័ន្ធ ឲ្យ​ប្រកួត​ប្រជែង​ដោយ​ថាមពល ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់។ អ៊ីចឹង! នេះ​ជាគោលដៅរបស់​យើង ឲ្យ​កីឡាករ​ល្អ​នា​ពេល​អនាគត ពិសេស​ទស្សនវិស័យស្រប​គ្នា"។

Knongsrok Sport2

អគ្គលេខធិការរូបនេះបន្តថា៖​«តាម​ពិត​ទៅ​!​យើង​មិន​មាន​ជំនឿចិត្តច្រើន​ទេ​ ដែល​លោក​នឹង​យល់ព្រមមក​ដឹកនាំក្លិបរបស់​យើង។ ព្រោះ​យើង​ដឹង​ហើយ​ថា​លក្ខខ័ណ្ឌរបស់​គាត់ខ្ពស់ណាស់ គាត់​ដឹកនាំសុទ្ធតែជម្រើស​ជាតិនារីនៅ​កូរ៉េខាងត្បូង  ជម្រើស​ជាតិ​និង​និង​កម្រិតក្នុងលីគកំពូលវៀតណាម។ ប៉ុន្តែ​ដោយ​សារ​ការ​យល់​គ្នា ទិសដៅស្រប​គ្នា ​ហើយ​គាត់យល់​ព្រមក្នុងការចូលរួម​ជាមួយយើងក្នុង​ការ​អភិវឌ្ឍន៍បាល់ទាត់កម្ពុជា​ហើយ​គាត់​ស្រឡាញ់បាល់​ទាត់​កម្ពុជា មាន​អនុស្សារីយ៍ច្រើនជាមួយកម្ពុជា​ហើយ​មិន​ចង់​ទៅ​ណាឆ្ងាយផង​នោះ​គាត់​ក៏យល់​ព្រម​នៅ​ជាមួយយើង"។

Photo_2021 06 01_12 41 39

លោក ខូវ ឆាយបន្ត​ទៀត​ថា​តួនាទីរបស់​លោក លី តែហ៊ុនគឺ​ជាអ្នក​ចាត់​ការ​ក្រុម ទទួលបន្ទុកលើការងារបច្ចេកទេសទាំងស្រុង ដូចលោក Keisuke Honda ក្នុង​ជម្រើស​ជាតិ ដោយ​ដឹកនាំ​ការ​ហ្វឹកហាត់ ការ​ជ្រើសរើស​កីឡាករ ដឹកនាំ​ការ​ប្រកួត...និយាយជារួម​គឺផ្នែកបច្ចេកទេសទាំងស្រុង គ្រប់គ្រងលើ​គ្រូទាំងអស់​ក្នុង​ក្រុម។ ចំណែកកិច្ចសន្យាគឺ​រយៈ​ពេល​២​ឆ្នាំ​"។

Kjn

លោក Lee ក្លាយ​ជា​គ្រូបង្វឹកមក​ដឹកនាំក្លិប​អាជីពលើក​ដំបូង​ក្នុង​ប្រទេស​ប្រទេសកម្ពុជា បន្ទាប់​ពី​ពេល​មុនៗ លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ។ ម្យ៉ាងវិញ​ទៀត! លោក Lee Tae-Hoon នឹង​ក្លាយ​ជា​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​ដំបូង​គេបំផុត​ដែល​មក​ដឹកនាំ​ក្លិប​បាល់​ទាត់​អាជីពក្នុង​លីគកំពូលកម្ពុជា"។

 

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: