ប្រភព The Athletic: United មានហិរញ្ញវត្ថុគ្រប់​គ្រាន់ដើម្បីបង់ប្រាក់ឈ្នួលតាមតម្រូវការរបស់ Ronaldo

ប្រភពសារព័ត៌មាន​ដែល​គួរឲ្យ​ជឿជាក់បំផុត​មួយ គឺ The Athletic បានឲ្យ​ដឹង​ថា Man United មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រងប្រាក់​ឈ្នួលដ៏ច្រើនរបស់ Cristiano​ Ronaldo ប្រសិនបើពួកគេបើក​កិច្ចព្រមព្រៀង​ជាមួយគ្នានៅរដូវក្តៅនេះ។

25502fb9 92d0 4331 Ab90 16046769b079

ប៉ុន្តែក្លឹបក៏ដឹងដែរថា ពួកគេនឹងត្រូវធ្វើឱ្យតារាព័រទុយហ្កាល់រូបនេះ ក្លាយជាកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅ​ Old Trafford លើស David De Gea ដែលតាមការរាយការណ៍ថារកបានប្រហែល ៣៧៥.០០០ ផោនក្នុងមួយសប្តាហ៍ឯណោះ។

CRISTIANO RONALDO JUVENTUS 1 Scaled E1622374512542 1024x683

បិសាចក្រហម Manchester United ក៏មានទ្រឹស្តីមួយដែលថា Juventus អាចត្រូវបង្ខំឱ្យលក់ Ronaldo ចេញដើម្បីកាត់បន្ថយការ​ចំណាយ​លើ​ប្រាក់​ឈ្នួលដោយ​សារ​តែបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់​ក្លិបកំពុងជួប្រទះពេល​នេះខ្លាំង។

Cristiano Ronaldo Salary Per Week

ខណៈដែល Juventus នៅ​តែចង់​បាន Paul Pogba ទៅ​រួម​ក្រុមជាមួយខ្លួន ថ្មីៗនេះមានលេចព័ត៌មានពាក្យចចាមអារាមថាបិសាចក្រហមអាចដោះដូររូបគេយក Ronaldo នៅរដូវក្តៅខាងមុខនេះ។

Screenshot_2

ទោះបីជាបាន​ត្រឹម​ឈ្នពាន Coppa Italia ក៏ដោយក៏ Cristiano កំពុងរីករាយនឹងយុទ្ធនាការដ៏ល្អមួយជាមួយ Juventus  ដោយរកបាន ៣៦ គ្រាប់ក្នុងការប្រកួតទាំងអស់​។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: