TIFFY ARMY FC នឹងប្រកាស​សមាសភាព​គ្រូបង្វឹក និង​ម្ចាស់ឧបត្ថម្ភថ្មីស្អែកនេះ ខណៈបេក្ខភាពគ្រូបង្វឹក​គេស្គាល់ថាលោក Lee Tae-Hoon

សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC និងរៀបចំសន្និសិទសារពត៌មានស្ដីពី ពិធីប្រកាសជាផ្លូវការ អ្នកចាត់ការក្រុមថ្មី និងពីធីចុះហត្ថ​លេ​ខា​ដៃគូសហការឧបត្តម្ភរវាង Tiffy Army FC ជាមួយនិងក្រុមហ៊ុន អុីវ៉ា ទឹកកកអនាម័យព្រីមៀម (EVA PREMIUM ICE )។

186551472_3026254127593817_7698652465291507520_n

ទាក់​ទង​ជាមួយព័ត៌មានចចាមអារ៉ាមនា​ពេល​នេះសមាសភាព​គ្រូបង្វឹកថ្មីរបស់​​សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC​ត្រូវ​បាន​៊កេ​សនិដ្ឋាន​ថាជា អតីតគ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា លោក Lee Tae-Hoon ដែល​នឹង​មក​ដឹកនាំក្លិបក្នុង​រដូវ​កាល​២០២១​នេះ ជំនួសលោក ហោ​ សុខហេង​។ ប្រភព​អ្នក​សារព័ត៌មាន​ម្នាក​បាន​ទម្លាយ​ថា៖" មក​ដល់​ពេល​នេះលោក​បាន​យល់​ព្រម​លើ​លក្ខខ័ណ្ឌផ្ទាល់ខ្លួននានា ជាមួយក្លិបហើយ​នៅ​តែ​ការ​ប្រកាសផ្លូវការ​តែ​ប៉ុណ្ណោះ"។

"ប្រសិនបើ​ព័ត៌មានចចាមអារ៉ាម​នេះ​ក្លាយ​ជា​ការ​ពិត១០០%នោះ​គឺ​ថា​ លោក Lee ក្លាយ​ជា​គ្រូបង្វឹកមក​ដឹកនាំក្លិប​អាជីពលើក​ដំបូង​ក្នុង​ប្រទេស​ប្រទេសកម្ពុជា បន្ទាប់​ពី​ពេល​មុនៗ លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ។ ម្យ៉ាងវិញ​ទៀត! លោក Lee Tae-Hoon នឹង​ក្លាយ​ជា​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​ដំបូង​គេបំផុត​ដេល​មក​ដឹកនាំ​ក្លិប​បាល់​ទាត់​អាជីពក្នុង​លីគកំពូលកម្ពុជា"។

U11a1130

ទោះ​បី​ជា​យ៉ាង​ណាក្ដី! មាន​តែ​ការ​ប្រកាស​ផ្លូវការ​ចេញ​ពី​ក្លិប​នៅ​ថ្ងៃ​ស្អែកប៉ុណ្ណោះ​ ដែល​ច្បាស់​ការណ៍ខណៈដែលសន្និសីទសារព័ត៌មាននេះ និងធ្វើឡើងវេលាម៉ោង ១០ ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅសាលសន្និសីទក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: