ក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ UEFA Champions League រដូវកាល២០២០/២០២១ បន្ទាប់ពីយកឈ្នះក្រុម Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Porto’s Estádio do Dragão stadium ។
មួយគ្រាប់របស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Kai Havertz ល្មមគ្រប់គ្រាន់ឲ្យក្រុមតោខៀវឈ្នះពានក្លិបអាជីពធំជាងគេនៅអឺរ៉ុបមួយនេះជាលើកទី២របស់ខ្លួន បន្ទាប់ពីឈ្នះម្ដងហើយកាលពីឆ្នាំ២០១២។ Timo Werner មានឱកាសបញ្ចប់ទីក្នុងដើមវគ្គទីមួយ ប៉ុន្តែរូបគេបញ្ចប់ទីមិនបានល្អនោះទេ។ក្រោយមក Kai Havertz ក៏បានព្យាយាមទម្លុះសំណាញ់ទីរបស់ City ដែរតែនៅមិនអាចទម្លាយបានដដែល។
ក្រុម Manchester City បានព្យាយាមទម្លុះរនាំងការពាររបស់គូប្រជែងរបស់ពួកគេភ្លាមៗផងដែរ ហើយក្នុងនោះ Phil Foden ស្ទើរតែមានឱកាសសម្រេចទីទៅហើយប៉ុន្តែ Antonio Rüdiger បិទជាប់មិនឲ្យបាល់ដែលស៊ុតដោយកីឡាករវ័យ២១ឆ្នាំបញ្ជូលទីបានសម្រេច។
បន្ទាប់មក ក្រុមរបស់លោក Tuchel ត្រូវប្ដូរ Thiago Silva ចេញពីទីលានដោយសារតែរបួសក្រលៀននៅនាទី៣៨ហើយ៤នាទីក្រោយមកគាត់ត្រូវចាកចេញទីលានទាំងសោកស្ដាយ។ ការបញ្ជូនបាល់របស់ Mason Mount បានធ្វើឲ្យខ្សែការពាររបស់ Man City ទុកចន្លោះឲ្យ Havertz រកគ្រាប់បាល់បញ្ចូលទីមុនចប់វគ្គទីមួយហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួតតែម្ដង។
Man City បានធ្វើការវាយសម្រុកខ្លាំងដែរប៉ុន្តែមិនអាចរកបានឱកាសល្អក្នុងសម្រេចទីនោះទេ។អ្វីដែលកាន់តែអាក្រក់ទៅទៀតសម្រាប់ City គឺ Kevin De Bruyne របួសជាំមុខត្រូវប្ដូរចេញ បន្ទាប់ពីប៉ញទង្គិចជាមួយAntonio Rüdiger។ ចប់ការប្រកួត! Chelsea ឈ្នះពាន Champions League ជាលើកទី២ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈដែល Manchester City នៅតែរកពាន Champions League ដាក់ក្នុងទូរបស់ខ្លួនមិនបានដដែល៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក