កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា កិច្ចសន្យាដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ក្រុមជម្រើសជាតិកម្ពុជាបានបញ្ចប់ហើយជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ថៃ FBTហើយពេលនេះពួកគេប្រកាសពីការប្រើប្រាស់ផលិតក្នុងស្រុកវិញ។
ក្នុងសេចក្ដីជូនដំណឹងតាមរយៈទំព័រហ្វេសបុកផ្លូវការ FFC បានឲ្យដឹងថា៖"សហព័ន្ធមានគោលការណ៍ផ្ដល់អតិភាពសម្រាប់ផលិតផលក្នុងស្រុក ក្នុងគោលបំណងឲ្យសម្ភារកីឡាដែលជម្រើសជាតិកម្ពុជាប្រើប្រាស់ ជាផលិតផលដែលកម្ពុជាធ្វើឡើងដោយខ្លួនឯង"។
ពួកគេបានបន្តទៀតថា៖" យើងបានសិក្សារួចរាល់ក្នុងបង្ក់ើតយីហោថ្មីមួយ (Brand) និងកំពុងដំណើរការ ការរៀបចំផលិតឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតរបស់ជម្រើសជាតិកម្ពុជា។ប៉ុន្តែដោយសារស្ថានភាបកូវីដ១៩នៅកម្ពុជាដែលអូសបន្លាយជាងមួយឆ្នាំកន្លងមកនេះ ការងាររៀបចំផលិតសម្លៀកបំពាក់ត្រូវពន្យារពេល"។
តើកម្ពុជានឹងប្រើប្រាស់ផលិតក្នុងស្រុកនេះជារបស់ក្រុមហ៊ុនណា?
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក