តាមប្រភពកាសែតអេស្ប៉ាញ AS លោក Max Allegri នឹងក្លាយជាបង្គោលក្រុម Real Madrid បន្ទាប់ពីគ្រូបង្វឹកលោក Zinedine Zidane ប្រកាសចាកចេញពីតំណែងនៅយប់មិញ។
មិនទាន់មានសំណើរណាមួយបានដាក់ទៅកាន់លោក Allergri នៅឡើយទេ ខណៈដែលលោក Perez ឲ្យឱកាសទៅ Zizou ក្នុងការសម្រេចចិត្តអំពីអនាគតរបស់ខ្លួនឲ្យបានច្បាស់លាស់។ ទោះបីជាយ៉ាងនេះក្ដី! ពេលនេះគ្រូបង្វឹកសញ្ជាតិបារាំងនឹងចាកចេញហើយលោក Allergi នឹងត្រូវបានក្លិបទាក់ទងជាផ្លូវការ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបដិសេធសំណើនិងពិភាក្សាជាមួយក្លិបមួយចំនួនដែលចង់បានគាត់ទៅដឹកនាំដូចជា Tottenham, Juventus ជាដើម ហើយរង់ចាំសំណើពី Real Madrid ហើយពេលនេះលោកតាមឃ្លាំមើលស្ថានភាពនៅរដ្ឋធានីអេស្ប៉ាញយ៉ាងជិតដិត។
តាមប្រភពដែល បើកលោក Allegri មកដឹកនាំនៅ Real Madrid មែន ក្លិបក៏មិនចាបាច់ផ្លាស់ប្ដូរបុគ្គលិកច្រើននាក់នោះដែរ ពីព្រោះគាត់មានតែជំនួយការបួននាក់ប៉ុណ្ណោះ។
ប្រសិនបើ Real Madrid មិនដាក់សំណើទៅលោក Allegri ពួកគេអាចនឹងទាក់ទងទៅកាន់លោក Antonio Conte ដែលទើបតែចាកចេញពីតំណែងគ្រូបង្វឹក Inter Milan កាលពីយប់មិញ ឬក៏បង្វែរទៅអតីតកីឡាកររបស់ខ្លួនដែលដឹកនាំក្រុមយុវជន Raul។ ប្រសិនបើ Raul ជាប់ជាគ្រូបង្វឹកមែននោះយុវជនដែលស្ថិតការដឹកនាំរបស់គាត់នឹងយកចូលរួមក្រុមធំមួយចំនួនផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក