គ្រូបង្វឹកជម្រើសជាតិមីយ៉ាន់ម៉ា លោក Antoine Hey បាននិយាយថាក្រុមរបស់លោកទន្ទឹងរង់ចាំប្រកួតប្រជាមួយក្រុមល្អបំផុតនៅអាស៊ី ពិសេសជម្រើសជាតិជប៉ុនទោះបីជាក្រុមរបស់លោកបានបាត់បង់កម្លាំងសំខាន់មួយចំនួនធំ ហើយកីឡាកររបស់លោកមិនសូវមានសកម្មភាពបាល់ទាត់ច្រើនក៏ដោយ។
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុនក្នុងការប្រកួតជម្រុះពូល F នៃជុំទី ២ នៃការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ នៅថ្ងៃស្អែកនេះនៅឯកីឡដ្ឋាន Fukuda Denshi Arena ក្នុងទីក្រុង Chiba ។ លោកបាននិយាយក្នុងវេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ថា៖
"យើងកំពុងទន្ទឹងរង់ចាំលេងជាមួយក្រុមល្អបំផុតនៅអាស៊ី។ វាជាបទពិសោធដ៏អស្ចារ្យសម្រាប់កីឡាកររបស់យើង ហើយយើងសង្ឃឹមថានឹងត្រៀមខ្លួនបានល្អ"។
ទាក់ទងទៅនឹងការការប្រកួតនេះដែរ Antoine Hey លោកបាននាំកីឡាករចំនួន ២៤ រូបដោយធ្វើដំណើរទៅប្រទេសជប៉ុន និងកន្លែងដែលពួកគេបានហ្វឹកហាត់ក្នុងរយៈពេលមួយសប្តាហ៍រួចមកហើយ។
ក្នុងចំណោមកីឡាករទាំងអស់ David Htan និង Hlaing Bo Bo ជាកីឡាករសំខាន់របស់មីយ៉ាន់ម៉ាដែលមានបទពិសោធន៍ច្រើន និងស្ថេរភាពនៅក្នុងក្រុម ខណៈកីឡាករល្អៗមួយចំនួនអវត្តមានដោយសារបញ្ហាជាច្រើនដូចជាស្ថេរភាពនយោបាយ កូវីដ១៩ និងកីឡាករលេងនៅក្រៅ(ប្រទេសមិនអាចត្រឡប់ចូលក្នុងប្រទេសបានជាដើម។
ខាងក្រោមជាកីឡាករជម្រើសជាតិមីយ៉ាន់ម៉ាទាំងអស់៖
GOALKEEPERS – San Satt Naing (Yangon United), Pyae Lyan Aung (Yadanarbon FC), Ko Ko Naing (Hantharwady United)
DEFENDERS – Zaw Ye Tun, Ye Yint Aung (Yadanarbon FC), David Htan, Ye Min Thu (Shan United), Soe Moe Kyaw, Hein Htet Sithu (Yangon United) Thein Than Win (Free Agent), Lar Din Maw Yar (Hantharwady United)
MIDFIELDERS – Yan Naing Oo, Mg Mg Lwin, Nyein Chan Aung, Pyae Moe, Lwin Moe Aung, Maung Maung Win (Yangon United), Tin Win Aung (Free Agent), Hlaing Bo Bo (Yadanarbon FC/ Sukho Thai), Myat Kaung Khant (Yadanarbon FC), Htet Phyo Wai (Shan United)
STRIKERS – Win Naing Tun (Yangon United), Suan Lam Mang (Ranong United), Than Htet Aung (Ayeyarwady United)
MYANMAR NATIONAL TEAM – UPCOMING MATCHES
កាលវិភាគការប្រកួតដែលត្រូវលេង៖
28 May 2021 – Japan Vs Myanmar (Fukuda Denshi Arena, Chiba)
11 June 2021 – Myanmar Vs Kyrgyzstan (Yanmar Stadium, Osaka)
15 June 2021 – Tajikistan Vs Myanmar (Yanmar Stadium, Osaka)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក