វីរបុរសរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្លិប Atlético Madrid និងជាខ្សែប្រយុទ្ធម្នាក់ដែលគេមិនអាចបំភ្លេចបាននៅអង់គ្លេសLiverpool បានប្រកាសព្យួរស្បែកជើងបាល់ទាត់របស់គាត់នៅឆ្នាំ ២០១៩ ប៉ុន្តែពេលនេះបានបង្ហាញថាគាត់នឹងត្រលប់មកវិញហើយ។
អតីតកីឡាករអេស្ប៉ាញដែលឥឡូវនេះមានអាយុ ៣៧ ឆ្នាំទៅហើយ បានបង្ហោះសារដ៏ស្រពេចស្រពិលនៅលើគណនីបណ្តាញសង្គមរបស់គាត់ ដែលធ្វើឱ្យមានមតិយោបល់ជាច្រើនក្នុងចំណោមគាំទ្រគាត់។
View this post on Instagram
វាមានអត្ថន័យថា៖“ ខ្ញុំយល់ពីជីវិតតាមមធ្យោបាយមួយគឺការលេងបាល់។ ដូច្នេះហើយទើបខ្ញុំសំរេចចិត្តវិលត្រឡប់មកវិញ” ដែលគាត់សរសេរជាមួយ HASTAG‘#vuelveelniño’, ប្រែថា #elniñoreturns’ =ការត្រឡប់មកវិញ។ គាត់និយាយថាគាត់នឹងប្រកាសពីកន្លែងដែលគាត់គ្រោងនឹងទៅលេងក្នុងរយៈពេលបីថ្ងៃទៀត ដោយសរសេរជាឃ្លាស្រពេចស្រពិល "This Friday I will communicate where,” ដែលធ្វើឲ្យមានការចាប់អារម្មណ៍កាត់តែច្រើនថែមទៀត។
គាត់បានព្យួរស្បែកជើងបាល់ទាត់របស់គាត់នៅខែសីហាឆ្នាំ ២០១៩ ក្នុងនាមជាកីឡាកររបស់ក្លិប Sagan Tosu ក្នុងលីគកំពូលជប៉ុន ក្រោយពេលគាត់ចាកចេញពីAtlético ដែលគាត់បានមកប្រកបអាជីពជាលើកទី២។ គាត់ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool អំឡុងពេលគាត់នៅទីនោះ តែគាត់បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងពេលផ្ទមកលេងនៅក្លិបតោខៀវ Chelsea ។
បន្ទាប់ពីចូលនិវត្តន៍លោក Torres បានចាប់ផ្តើមរៀបចំខ្លួនគាត់ ដើម្បីបន្តលេងបាល់ទាត់ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះគាត់បានក្លាយជាផ្នែកមួយនៃគ្រូបង្វឹកឈុរយុវជនរបស់ក្រុម At. Madrid គឺក្រុម rojiblanco ។គាត់ក៏ជាអតីតយុវជនរបស់ក្លិបមានមូលដ្ឋានក្នុងទូក្រុងម៉ាឌ្រីដផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក