ក្រុមបឹងកេតអេហ្វស៊ីទទួលបានបីពិន្ទុលើកដំបូងបន្ទាប់ពីយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល៣ទល់០ ខណៈដែលវិសាខាទៅយកបាន៣ពិន្ទុជាមួយគ្រាប់បាល់៧គ្រាប់ពីក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា។
៣គ្រាប់ជាមួយនិង៣ពិន្ទុរបស់ក្រុមលោក គឹម ភក្តីរកបានដោយកីឡាករ ឱ ភារុណ នាទី២ , Rajkovic Marko នាទី៧៧ និង សៀង ចន្ធានៅនាទី៨៤។ លទ្ធផលនេះគឺបឹងកេតអាចស្ដារមុខមាត់វិញបានហើយបន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងអង្គរថាយហ្គឺរក្នុងលទ្ធផល១ទល់០កាលពីអាទិត្យមុន។
ចំណែកការប្រកួតនៅទីលានអគ្គិសនី ក្រុមភ្ញៀវវិសាខាបានយកឈ្នះក្រុមម្ចាស់ផ្ទះ EDC FC ក្នុងលទ្ធផល៧ទល់០ដោយមិនឲ្យតដៃរួច។ ៧គ្រាប់របស់ក្រុមលោក Colum Curtis រតកបានដោយកីឡាករ ចិន វណ្ណៈ(Own Goal), ខ្សែការពារស្លាប កែន ចាន់សុភ័ក្ត្រ២គ្រាប់នៅនាទី៨ និង២១ Ajayi Opeyermi ២គ្រាប់នៅនាទី៥២និង៦៥ ខណៈកែវ សុខផេងស៊ុត២គ្រាប់ដែរនៅនាទី ៨៣ និង៨៤។
លទ្ធផលនេះ វិសាខាទទួលបាន៨ពិន្ទុ បន្ទាប់ពីឈ្នះ២និងស្មើ២៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក