ជំនួប El Clasico រវាង FC Barcelona និង Real Madrid អាចនឹងលេងដល់ទៅ៣ប្រកួត បន្ទាប់ពីពួកគេនឹងជួបគ្នាក្នុងពានរង្វាន់ Spanish Super Cup ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងខែមករាឆ្នាំ២០២២។
កាសែត Diario AS បានបញ្ជាក់ថា Barcelona ជាក្រុមជើងឯក Copa del Rey ដែលត្រូវជួបក្រុមជើងឯករងពាន LaLiga រដូវកាលមុន Real Madrid ខណៈដែលក្រុម Atletico Madrid ដែលជាក្រុមជើងឯកលីគត្រូវជួបក្រុម Athletic Bilbao ក្នុងវគ្គ៤ក្រុមនេះដូចគ្នា។
សមាគមកីឡាបាល់ទាត់អេស្ប៉ាញមិនទាន់បានបញ្ជាក់អំពីកាលវិភាគការប្រកួតយនេះនៅឡើយទេ។ លើកចុងក្រោយដែល FC Barcelona ឈ្នះពានSpanish Supercopa គឺក្នុងរដូវកាល២០១៨/២០១៩ពួកគេស្ថិតក្រោមការដឹកនាំរបស់លោក Ernesto Valverde៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក