អង់គ្លេស​បង្ហាញបញ្ជី​ឈ្មោះបឋមក្រុមកីឡាករជម្រើសជាតិត្រៀម Euro 2020

គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បង្ហាញបញ្ជី​បឋមជម្រើស​ជាតិតោបី​ចំនួន៣៣នាក់​​ហើយ​បញ្ជី​នេះ​នឹង​កាត់ឈ្មោះ៧នាក់​ចេញ​យក​តែ២៦នាក់​សម្រាប់​យុទ្ធនាការ​ Euro 2020 ក្នុង​ខែ​មិថុនាខាងមុខ។

Download

ក្នុង​បញ្ជី​នេះ​កីឡាកររបស់​ក្លិបបិសាចក្រហម​មាន​ដល់​ទៅ​៦​នាក់​ដូចជា៖ ​Dean Henderson, Marcus Rashford, Harry Maguire, Mason Greenwood, Luke Shaw និង Jesse Lingard។ ខ្សែការពារស្លាបរបស់ Liverpool កីឡាករ Trent Alexander-Arnold មានឈ្មោះ​ឡើង​វិញ ខណៈខ្សែការពារ Ben White​ របស់​ក្លិប Brighton មាន​ឈ្មោះ​ជាលើកដំបូង។

Maxresdefault

ក្រុមជម្រើស​ជាតិ​អង់គ្លេស​ស្ថិត​ក្នុងពូល D ជាមួយក្រូអាស៊ី ស្កុតឡែន និងសាធារណរដ្ឋឆែក ។ មុន​ពេល​លេងក្នុង Euro 2020 ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​លេង​មិត្ត​ភាព​ចំនួន​២​ប្រកួត​ជាមួយជម្រើសជាតិអូទ្រីស និង​រូម៉ានី​ហើយបញ្ជី​ឈ្មោះ​ទាំង៣៣នាក់នេះនឹង​ត្រូវ​រើស​យកតែ២៦នាក់​ក្នុង​បញ្ជីចុងក្រោយ។

E2O4p1ZXsAIKrQ4

អ្នក​ចាំ​ទី: Dean Henderson (Manchester United), Sam Johnstone (West Brom), Jordan Pickford (Everton), Aaron Ramsdale (Sheffield United)

ខ្សែការពារ: Trent Alexander-Arnold (Liverpool), Ben Chilwell (Chelsea), Conor Coady (Wolves), Ben Godfrey (Everton), Reece James (Chelsea), Harry Maguire (Manchester United), Tyrone Mings (Aston Villa), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Atletico Madrid), Kyle Walker (Manchester City), Ben White (Brighton)

ខ្សែបម្រើ: Jude Bellingham (Borussia Dortmund), Jordan Henderson (Liverpool), Jesse Lingard (West Ham, on loan from Manchester United), Mason Mount (Chelsea), Kalvin Phillips (Leeds), Declan Rice (West Ham), James Ward-Prowse (Southampton)

ខ្សែប្រយុទ្ធ: Dominic Calvert-Lewin (Everton), Phil Foden (Manchester City), Jack Grealish (Aston Villa), Mason Greenwood (Manchester United), Harry Kane (Tottenham), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Jadon Sancho (Borussia Dortmund), Raheem Sterling (Manchester City), Ollie Watkins (Aston Villa)។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: