យោងតាមអ្នកយកព័ត៌មានដែលអាចជឿទុកចិត្តបានលោក Fabrizio Romano បានឱ្យដឹងថា ខ្សែបម្រើ Gini Wijnaldum គ្រោងនឹងចូលរួមជាមួយ Barcelona ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
កិច្ចព្រមព្រៀងរបស់ខ្សែបម្រើ Liverpool នឹងផុតកំណត់នៅចុងខែមិថុនានេះហើយ ហើយគេយល់ថាកិច្ចព្រមព្រៀងជាមួយ Barca ក៏ជិតឈានដល់ទីបញ្ចប់ ស្របពេលលក្ខខណ្ឌផ្ទាល់ខ្លួនបានយល់ព្រមរួចទៅហើយនោះ។ ប្រភពដដែលបន្តថារូបគេនឹងចុះកុងត្រាជាមួយ FC Barcelona ដល់ឆ្នាំ២០២៤។
គោលបំណងរបស់ Wijnaldum គឺចង់ផ្លាស់ទៅ Barcelona ប៉ុន្តែ Bayern Munich ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករអន្តរជាតិហូឡង់រូបនេះដែរ ប៉ុន្តែមិនបានដាក់សំណើរមកទេ។
Gini ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះថា តាមឧត្ដមគតិ គាត់នឹងចូលចិត្តនៅជាមួយ Liverpool ប៉ុន្តែទោះជាយ៉ាណាក្ដី! រូបគេមិនបន្តនៅជាមួយក្លិបមានមូលដ្ឋានក្នុង Merseyside ទៀតទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក