ព័ត៌មានមួយចំនួនរបស់ Man Utd និង​ Villarreal មុន​ជួប​គ្នា​វគ្គផ្ដាច់​ព្រ័ត្រ UEFA Europa League

ក្រុមបិសាចក្រហម​ Manchester United នឹង​ត្រូវ​ជួប​ក្រុម Villarreal ក្នុង​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ UEFA Europa League នៅ​ Stadion Energa Gdańsk (Stadion Gdańsk)ក្នុង​ប្រទេសប៉ូឡូញ​នៅ​យប់​ថ្ងៃ​ទី២៦ខែឧសភាឆ្នាំ២០២១ ខណៈជំនួបនេះក្រុម​ទាំង​ពី​សុទ្ធតែ​មាន​បញ្ហា​កីឡាកររបួសដូចគ្នា​ជាមួយកង្វល់​មួយចំនួន។

Gdansk1

ព័ត៌មានក្រុមបិសាចក្រហម Man Utd ៖

Anthony Martial នឹង​មិន​មាន​វត្តមានក្នុង​ការ​ប្រកួត​នេះច្បាស់​ណាស់។ យុទ្ធនាការក្នុងរដូវកាល ២០២០/២១ របស់ខ្សេប្រយុត្ធបារាំងបានឈានដល់ទីបញ្ចប់នៅ​ពេលដែលគាត់រងរបួសជង្គង់ ពេកចាកចេញទៅ​បំពេញកាតព្វកិច្ចអន្តរជាតិជាមួយជម្រើសជាតិបារាំងកាលពីខែមីនា។ ជាការពិត! កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏នឹងខកខានការប្រកួតយូរ៉ូ ២០២០ ខាងមុខនេះផងដែរ។

Urnpublicidap.org7b11c6f1d5eb44a5bcb565f9a129e5b4

Harry Maguire នៅតែជាការសង្ស័យដ៏ធំ។ ប្រធានក្រុមបិសាចក្រហម Manchester United ដែលកំពុងពុះពារនឹងបញ្ហារបួសកជើងបានធ្វើដំណើរជាមួយមិត្តរួមក្រុមដែល​នៅសល់ទៅកាន់ប្រទេសប៉ូឡូញ។ ទោះយ៉ាងណាលោក Ole Gunnar Solskjaer មិនរំពឹងថាកីឡាករអង់គ្លេសនឹងលេង ហើយ Maguire នឹងមានភារកិច្ចដឹកនាំក្រុម​ពី​ខាងក្រៅទីលាន។

Dohmfkz9r7xgfg60a5319ad4164

ព័ត៌មានក្រុម Villarreal

Vicente Iborra នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ។ ខ្សែបម្រើជើងចាស់ដែលធ្លាប់ជាកីឡាករឆ្នើមរបស់ក្រុម Villarreal នៅរដូវកាលនេះអវត្តមានជាមួយនឹងការដាច់សរសៃពួរសាច់ដុំ។

0_Arsenal V Villarreal UEFA Europa League Semi Final Second Leg Emirates Stadium

ខ្សែបម្រើស្លាប Samuel Chukwueze និងខ្សែបម្រើការពារ Juan Foyth កំពុងប្រណាំងប្រជែងជាមួយពេលវេលាគ្នាជាថ្មីម្តងទៀត ដើម្បីជាសះស្បើយពីបញ្ហាសរសៃពួរ។ លោក Unai Emery បានបដិសេធការដកចេញកីឡាករទាំងពីរចេញពីជំនួប​នេះ ហើយ​ពួក​គេ​អាចនឹង​មាន​វត្តមានក្នុងការ​ប្រកួតឬ​ក៏​យ៉ាងម៉េចនោះ​ទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: