នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានទទូចថា Robert Lewandowski នឹងមិនចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ ពីព្រោះគាត់មិនមែនជាកីឡាករសម្រាប់លក់។
Robert Lewandowski បានបង្ហាញទម្រង់លេងបំផុតក្នុងនរដូវកាលនេះ ហើយបានបញ្ចប់រដូវកាលដោយស៊ុតបញ្ជូលទី ៤១ គ្រាប់បំបែកកំណត់ត្រា ៤០ របស់វិរបុរាបាល់ទាត់របស់ក្លិបលោកGerd Müller( ហ្គែដ មូលឡឺ)ក្នុងឆ្នាំ ១៩៧១/៧២ ។
ទោះយ៉ាងណា! របាយការណ៍ខ្លះបានអះអាងថាបុរសវ័យ ៣២ ឆ្នាំរូបនេះបានច្រានចោលកិច្ចសន្យាថ្មីចំពេលមានការចាប់អារម្មណ៍ពីក្លិបក្នុងប្រទេសអង់គ្លេស ប៉ុន្តែ Rummenigge បានបដិសេធភ្លាមៗចំពោះការអះអាងបែបនេះ។
“ មិនមែនទេ! ទេ! មិនដែលទេ! Lewandowski នឹងមិនលក់ចេញនោះទេ” ។ ភ្នាក់ងាររបស់គាត់ (Pini Zahavi)ដឹងរឿងនេះ។ ខ្ញុំសូមប្រាប់ឲ្យច្បាស់ ថាតើអ្នកណានឹងលក់កីឡាកររបស់ខ្លួនដែលអាចរកគ្រាប់បាល់បាន ៦០ គ្រាប់ក្នុងមួយឆ្នាំ? តើមានកីឡាករល្អវ័យ៣២ឆ្នាំណាល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ? Bayern នឹងមិនលក់គាត់ទេ"។
“ Lewandowski ដែលមានកាយសម្បទាដ៏អស្ចារ្យនៅតែអាចលេងបានល្អបំផុតក្នុងរយៈពេល ៤-៥ ឆ្នាំទៀត។ ហេតុអ្វីមិននៅ Bayern? Lewandowski ប្រៀបបានជាគ្រាប់ពេជ្យអ៊ីចឹង"។
បច្ចុប្បន្ន! គាត់ជាត្បូងពេជ្រដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់ ហើយគាត់ភ្លឺជាងគេបំផុត"៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក