មហាជនអ្នក​គាំទ្របាល់​ទាត់​ជាតិកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតករណីរើសអើងពូជសាសន៍​ក្នុងបាល់​ទាត់កម្ពុជា

កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣​ខែឧសភាឆ្នាំ២០២១ ផ្ទុះករណីរើស​អើងពូជសាសន៍មួយ​បាន​កើត​ឡើង​លើ​វិស័យបាល់​ទាត់​កម្ពុជា ​ខណៈ​ដែល​ករណី​នេះ​បាន​កើតមក​លើ​ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង Jean Marie Privat Befolo Mbarga បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​កាម៉េរូនរូបនេះផុស​ក្នុង​ទំព័រហ្វេសបុករបស់ខ្លួន។

186558673_2820596644873233_2631961776437439877_n

Privat Mbarga ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង បានបង្ហោះសំណេរ​លេីគណនីហ្វេសប៊ុករបស់ខ្លួន​នៅថ្ងៃនេះបកស្រាយអំពីសកម្មភាពរបស់គេនៅលេីទីលានម្សិលមិញអំឡុងការប្រកួតទល់នឹងក្លិបវិសាខាថា៖​

«ការប្រកួតប្រជែងគឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែនៅពេលគូប្រជែងនិយាយរេីសអេីងពូជសាសន៍ចំពោះខ្ញុំ​ នោះវាក្លាយជារឿងហួសហេតុពេក។ នៅក្នុងការប្រកួតថ្ងៃសៅរ៍​ កីឡាករ​វិសាខា បាននិយាយ​ដាក់ខ្ញុំថា​ "you’re a fucking black guy” ច្រើនជាង​មួយដង។ ពេលខ្លះ​ ការឡកឡាយដាក់កីឡាករដទៃ គឺជាផ្នែកមួយនៃការប្រកួត​ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាអ្នក​រេីសអេីងពូជសាសន៍នគឺអ្វីដែលមិនអាចទទួលយកបាន។ ខ្ញុំជឿថាគួរតែមានការដាក់ទណ្ឌកម្ម​ចំពោះអ្នកធ្វេីទង្វេីនេះ​ ព្រោះមិនមានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍នៅក្នុងបាល់ទាត់ឬក្នុងជីវិតទេ។ យើងទាំងអស់គ្នាជាមនុស្សដូចគ្នា​ មិនថាស្បែករបស់យើងពណ៌អ្វីនោះទេ។ នេះហេីយជាមូលហេតុដែលនៅក្នុងវីដេអូនេះអ្នកឃើញប្រតិកម្មរបស់ខ្ញុំខឹងខ្លាំងហើយខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបាន​ ពីព្រោះការរេីសអេីងពូជសាសន៍នេះមិនគួរអត់ឱនឱ្យឡេីយ»។

ករណី​នេះបាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់អ្នក​គាំទ្រ​បាល់​ទាត់​ក្នុង​ស្រុក​ ហើយ​មាន​អ្នក​មួយចំនួន​បាន​បញ្ចេញមតិយោបល់ខុសគ្នាអំពី​ករណី​នេះ។ ក្លិប​ទាំងពីរក៏​បាន​ធ្វើ​សេចក្ដី​ប្រកាសរៀងៗខ្លួន​អំពីបញ្ហានេះ​ដោយ​វិសាខាសរសេរថា៖

«ដោយឃេីញមានការចេញផ្សាយនូវព័ត៌មានមួយចំនួនដែលមិនមានភាពច្បាស់លាស់​ចោទប្រកាន់មកលេីកីឡាករក្លិបរបស់យេីងទាក់ទងទៅនឹងការរេីសអេីងពូជសាសន៍​។ ក្លិបរបស់យេីងសូមធ្វេីការបដិសេធ​ និងសំណូមពរអោយមានការស្រាវជ្រាវអោយបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ​ ចៀសវាងការកាត់សេចក្តីទៅលេីកីឡាកររបស់យេីងដោយស្តាប់តែភាគីម្ខាងដោយគ្មានភស្តុតាងមកបញ្ជាក់ ជាហេតុធ្វេីអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់កីឡាករ និងក្លិបយ៉ាងខ្លាំង ពីព្រោះថាក្លិបរបស់យេីង គឺមានបុគ្គលិក​ និងកីឡាករចំរុះជាតិសាសន៍ដែលកំពុងសហការគ្នាយ៉ាងស្អិតរមួតក្រោមដំបូលគ្រួសារតែមួយ។ សូមអរគុណ!"។

ចំណែក​ក្លិប​របស់​​ Jean Marie Privat Befolo Mbarga ព្រះខ័នរាជស្វាយរៀងបាន​សរសេរសេចក្ដីថ្លែងការណ៍លក្ខណៈជាក្លិបបាល់​ទាត់​អាជីពមួយដែល​មាន​អត្ថន័យថា៖

«សេចក្តីថ្លែងការណ៍របស់ក្លឹប

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមបញ្ជាក់ថាយើងបានដឹងអំពីស្ថានភាពដែលបានកើតឡើងអំឡុងពេលប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ (MCL) កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ដែលមានការសង្ស័យនូវការរើសអើងជាតិសាសន៍ បានកើតឡើងចំពោះកីឡាករ Jean Marie Privat Befolo Mbarga។

ក្លឹបបាល់ទាត់របស់យើង សូមគាំទ្រដល់ការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់ក្នុងរឿងនេះ ហើយយើងខ្ញុំកំពុងធ្វើការសន្ទនាជាមួយពួកគាត់ក្នុងបញ្ហានេះផងដែរ។ ក្លឹបនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរបាល់ទាត់ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដើម្បីធានាបាននូវភាពយុត្តិធម៌ និងលទ្ធផលដ៏ត្រឹមត្រូវចំពោះបញ្ហានេះ។ យើងខ្ញុំសូមនឹងមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀត រហូតទាល់តែការស៊ើបអង្កេតបានបញ្ចប់។»

Discccc

អ្វីៗគ្រប់យ៉ាង​ត្រូវ​រង់ចាំលទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ខណៈ​ដែល​អគ្គលេខាធិកាសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​បាន​ថ្លែង​ប្រាប់​សារព័ត៌មានថ្មីៗថា ៖

«​កិច្ចការងារ​(​ដោះស្រាយ​ករណី​ចោទប្រកាន់​រើសអើង​)​ហ្នឹង ឥឡូវ​កំពុងស្ថិត​នៅក្រោម​ការរៀប​ចំ​របស់​សហព័ន្ធ ព្រោះ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​យើង គ្រាន់តែ​រៀបចំ​ការប្រកួត​ទេ ។​ដូច្នេះ​យើង​រង់​ចាំមើល​សហព័ន្ធ គាត់​ពិនិត្យ​ករណី​ហ្នឹង ហើយ​ការវិនិច្ឆ័យ និង​ការសម្រេចចិត្ត គឺ​ស្ថិតនៅលើ​សហព័ន្ធ​ទាំងអស់​»​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​រើសអើង​គ្នា​នេះ លោក កែវ សារ៉េត អគ្គលេខាធិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC ) បាន​បញ្ជាក់ថា FFC នឹង​កោះហៅ​កីឡាករ Privat Mbarga ខ្សែប្រយុទ្ធ​ក្លិប​ព្រះ​ខ័នរាជ​ស្វាយរៀង និង​ភាគី​ក្លិប​វិសាខា ទៅ​ដោះស្រាយ​បញ្ហា​នេះ នៅ​ថ្ងៃទី​២៥ ឧសភា​។ បើតាម​លោក កែវ សារ៉េត ការកោះហៅ​ប្រជុំ​នេះ ក៏​ទំនងជា​មិនទាន់មាន​ការដាក់ពិន័យ​អ្វី​ធ្ងន់ធ្ងរ​ដែរ ដោយ​គ្រាន់តែ​ណែនាំ​លើ​កីឡាករ​ដែល​ប្រព្រឹត្ត​ខុស ឱ្យ​ទទួលកំហុស​ខ្លួន ដើម្បីឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​វិញ ។​

«​ពួកយើង​កំពុងតែ​ចាត់ការ​ស្រាវជ្រាវ​លើ​រឿង​(​ចោទប្រកាន់​រើសអើង​)​ហ្នឹងហើយ ប្រហែលជា​ថ្ងៃស្អែក បាន​យើង​នឹង​ជួបប្រជុំគ្នា ជាមួយ​សាមីខ្លួន​ទាំងសងខាង​…​។ យើង​ព្យាយាម​សម្របសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​វិញ ព្រោះ​ពេលខ្លះ​ក្មេង​(​កីឡាករ​) វា​មិន​ចាប់អារម្មណ៍​ភាសា​វា​ថា វា​និយាយ​ខុស​អី​អ៊ីចឹង​ទៅណា​។ អ៊ីចឹង​ទី​១ យើង​មិនមែន​ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង​ភ្លាម​នោះទេ យើង​ត្រូវ​ហៅ​វា​មក​អប់រំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​»

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: