ក្រុមបឹងកេតនៅតែបន្តរកមិនបានពិន្ទុក្នុងការប្រកួតពានរង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៣បន្ទាប់ពីចាញ់អង្គរថាយហ្គឺរក្នុងលទ្ធផល១ទល់០នាទឹកដីកីឡដ្ឋាន អេស អរ យូ។
មួយគ្រាប់នៃការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Eleil Da Cruz បានធ្វើឲ្យអង្គរថាយហ្គឺបន្តទទួលជ័យជម្នះរបស់ខ្លួនឡើងឈរកំពូលតារាងលីគកំពូលកម្ពុជាសារជាថ្មី។ បឹងកេតបានធ្វើការវាយសម្រុកយ៉ាងខ្លាំងដែរ ប៉ុន្តែមិនមានប្រសិទ្ធិភាព នោះទេ។
ការបរាជ័យ៣ប្រកួតជាប់នេះគឺជាកំណត់ត្រាអាក្រក់មួយរបស់ក្លិបម្ចាស់ការពារតំណែងជើងឯកចាប់តាំងបង្កើតឡើងកាលពីឆ្នាំ២០១២ដោយចាញ់៣ប្រកួតជាប់គ្នា។២ប្រកួតមុនចាញ់ណាហ្គាវើល១ទល់០ ចាញ់ភ្នំពេញក្រោន២ទល់១និងចុងក្រោយបរាជ័យក្រោមថ្វីជើងអង្គរថាយហ្គឺនេះឯង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក