អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex មានការរំពឹងទុកយ៉ាងខ្លាំងពីMason Greenwood ហើយជឿជាក់ថាគាត់នឹងក្លាយជាកីឡាករកំពូលម្នាក់នាពេលអនាគត។លោក ក៏ចូលចិត្តពីរបៀបដែល Mason ទាត់បញ្ជូលទីបាល់រាប ហើយពូកែរកចន្លោះក្នុងប្រអប់ទី។
នៅក្នុងបទសម្ភាសន៍ជាមួយ SportBible លោក Sir Alex Ferguson ត្រូវបានគេសួរថាតើអ្នកណាដែលលោកចាត់ទុកជាកីឡាករវ័យក្មេងឆ្នើមក្នុងវិស័យបាល់ទាត់ហើយលោកបាននិយាយថា៖« តាមគំនិតរបស់ខ្ញុំ Mason Greenwood នឹងក្លាយជាកីឡាករកំពូលម្នាក់»។
«គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់។ គាត់មិនដែលភ័យស្លន់ស្លោក្នុងការស៊ុតបញ្ជូលទីហើយគាត់ពូកែទាត់បាល់រាប និងរកចន្លោះក្នុងការទាត់នៅក្នុងប្រអប់។ គាត់បានបង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យ។»
“ គាត់ក្មេងជាង Phil Foden ដែលជាកីឡាករតែម្នាក់ដែលបានឆ្លងកាត់ការហ្វឹកហាត់យុវជនថ្នាលនៅ Man City ដែលបានជំនួសកន្លែងរបស់ David Silva នាពេលបច្ចុប្បន្ន។ គាត់គឺអស្ចារ្យណាស់។ អ្នកទាំងពីរគឺជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅអង់គ្លេស"។
Greenwood បានបោះជំហានទៅមុខយ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងឲ្យ Man Unitedនៅក្នុងឆ្នាំ 2018 និងបានធ្វើបានយ៉ាងល្អនៅក្នុងរដូវកាលថ្មីៗនេះ។ បន្ទាប់ពីការចាប់ផ្តើមមិនសូវល្អនៅរដូវកាលនេះកីឡាករវ័យ ១៩ ឆ្នាំស៊ុតបញ្ជូលទី១២គ្រាប់គ្រប់ការប្រកួតទាំងអស់រួមទាំង ៦ គ្រាប់នៅ Premier League ចាប់តាំងពីដើមខែមេសា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក