បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលប្រចាំសប្តាហ៍ឲ្យ Fernandes ទ្វេដង បន្ទាប់ពីការបង្ហាញគុណផលដ៏អស្ចារ្យរបស់គាត់នៅរដូវកាលនេះ។ Man United ចង់ ឲ្យ គាត់ចុះកុងត្រាថ្មីមុនពេលចាប់ផ្តើមការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2020។
Bruno Fernandes ជិតឈានដល់ការព្រមព្រៀងលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយ Man United នេះបើតាមការចុះផ្សាយរបស់កាសែត The Mirror ។ ប្រភបនេះបានបង្ហើបថា បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលរបស់ខ្សែបំរើព័រទុយហ្កាល់ទ្វេដងដល់ ២០០,០០០ ផោនក្នុងមួយសប្តាហ៍ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីឥទ្ធិពលរបស់គាត់នៅក្នុងក្រុម។
ភ្នាក់ងាររបស់ Fernandes គឺលោក Miguel Pinho បានមកដល់ទីក្រុង Manchester កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយហើយ United ចង់ឱ្យកិច្ចព្រមព្រៀងថ្មីរបស់គាត់ត្រូវបានផ្សាភ្ជាប់មុនពេលចាប់ផ្តើមព្រឹតរ្តិការណ៍ Euro 2020។
ថ្មីៗនេះ Bruno បានឈ្នះពានរង្វាន់កីឡាករ Matt Busby Player of the Year សម្រាប់រដូវកាល២០២០/២០២១ និងជារដូវកាលបន្តបន្ទាប់របស់គាត់ហើយ ក្រោយពីបានជះឥទ្ធិពលមិនគួរឱ្យជឿសម្រាប់ក្រុមបិសាចក្រហម។
គាត់បានស៊ុតបញ្ចូលទី ២៨ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមបិសាចក្រហម ក៏ដូចជាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីនៅក្នុងរដូវកាលដ៏អស្ចារ្យមួយនេះ។
បញ្ជាក់ឡើងវិញ កុងត្រាបច្ចុប្បន្ន Bruno Fernandes ទទួលបាន១៨ម៉ឺនផោនក្នុងមួយអាទិត្យ( £180,000)/មួយឆ្នាំ៩,៣៦០,០០០ផោន(£9,360,000)៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក