លោក Solskjaer និយាយពី​អនាគតរបស់ Juan Mata៖” អនាគតគាត់! គាត់​ជាអ្នករ៉ាប់រងដោយខ្លួនឯង”

"ខ្ញុំបាន​ជួបសន្ទនាជាមួយ Juan ហើយយើងនឹងត្រូវនិយាយគ្នាម្តងទៀតឆាប់ៗនេះ" នេះគឺ​ជាសម្ដីរបស់លោក Ole Gunnar Solskjaer ឆ្លើយតបនៅពេលសួរអំពីអនាគតរបស់ Juan Mata នៅ Man United ។

43086239 0 Image M 73_1621254368119

“ ជាការពិតគាត់មិនបានលេងច្រើនដូចអ្វីដែលគាត់ចង់បាននោះទេ ហើយនេះជាការសម្រេចចិត្តដែលយើងនឹងធ្វើជាមួយគាត់។ គាត់ទទួលបន្ទុកអំពីអនាគតផ្ទាល់ខ្លួនគាត់ជាខ្សែបម្រើដ៏ល្អម្នាក់សម្រាប់ក្លឹប។ ប៉ុន្តែវាពិបាកក្នុងការទុកកីឡាករល្ អនិងមនុស្សល្អចេញពីក្រុម ហើយវាជាអ្វីដែលគាត់ចង់បានជាជំហានបន្ទាប់ក្នុងអាជីពរបស់គាត់"។

AS Roma V Manchester United, ManU UEFA Europa League Juan Mata Of Manchester United Looks On During The UEFA Europa Le

"តើវាជាការលេងពេញអាជីពរបស់គាត់នៅទីនេះ ឬក៏ទៅកន្លែងផ្សេង? យើងមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ”

កុងត្រារបស់ Mata ជាមួយបិសាចក្រហមនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីនោះគាត់មានសិទ្ធិចូលរួមជាមួយក្លិបណាមួយដោយផ្ទេរដោយគ្មានតម្លៃខ្លួន​បើ​គាត់​ចង់។

1621260081_802_Ole Gunnar Solskjaer Admits That No Decision Has Been Made

អតីតកីឡាករជម្រើសជាតិអេស៉្បាញទើបតែបង្ហាញខ្លួនបាន ១៦ ប្រកួតសម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះដោយស៊ុតបញ្ចូលទី ២ គ្រាប់និងបញ្ជូនបាល់បាន ៣ ដង (គ្រប់ការប្រកួតទាំងអស់) ដូច្នេះគាត់អាចស្វែងរកការផ្លាស់ទៅកាន់ក្លិបដែលគាត់លេងទៀងទាត់ជាងបាន​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: