ទីបំផុត នគរបាលជាតិបានលេង​លើ​ទីលាន​ផ្ទាល់ខ្លួនហើយក្រោយប្រកាសយក 7NG ជាទឹកដីផ្លូវការ

បន្ទាប់​ពីចំណាយ​ពេល​អស់​រយៈ​ពេល៤ឆ្នាំ​ទីបំផុត! ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះបាន​សម្រេច​ហើយ ស្របពេលចុងសប្ដាហ៍នេះពួកគេនឹងទទួលក្រុមណាហ្គាវើលដ៏នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។

NS HSC 886

កាល​ពី​ឆ្នាំ​២០១៨ អតីតក្លិបអគ្គស្នងការនគរបាលជាតិបាន​ប្រកាស​ថា​ពួក​គេ​នឹង​យកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌ ជាផ្លូវការមកមកធ្វើជាទឹកដីរបស់ខ្លួន។ គិតទៅឆ្នាំនោះដែរ!ពួក​គេបានជ្រើសរើសកីឡដ្ឋានសម្រាប់ធ្វើទឹកដីក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ឆ្នាំ២០១៨ បានហើយ នៅឡើយតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប៉ុណ្ណោះ ពោលគឺទីលានបាល់ទាត់ 7NG ដែលមានទីតាំងនៅឃុំវិហារសួគ៌ តំបន់អភិវឌ្ឍន៍ 7NG ផ្ទាល់តែម្ដង ។

187150163_752761932083038_8323388826646183631_n

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏​ធ្លាប់បានចាត់មន្ដ្រីបច្ចេកទេសរបស់ខ្លួន ចុះទៅត្រួតពិនិត្យអំពីលក្ខខណ្ឌបច្ចេកទេសផ្សេងៗ នៃទីលាន 7NG នោះ មុននឹងអនុញ្ញាតឲ្យប្រើប្រាស់ ខណៈលទ្ធផលសហព័ន្ធអាចនឹងប្រកាស តែយ៉ាងណា! ឆ្លងកាត់រយៈពេល៣ឆ្នាំជាងទើបបានលេងទីលាននេះតែម្ដង។នគរបាលជាតិ ប្រើប្រាស់កីឡដ្ឋានស្ដាតចាស់ ទីលានអគ្គីសនីកម្ពុជា ធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនហើយរដូវកាលនេះ ពួកគេចាប់ផ្ដើមមិនសូវល្អនោះទេដោយឆ្លងកាត់៤ប្រកួតកន្លងមកចាញ់៣និងស្មើ១៕

187472548_752762032083028_5233506254084054219_n

187150163_752761932083038_8323388826646183631_n

 

ប្រភព៖ CNCC

ប្រភពរូប៖ ក្លិបបាល់ទាត់នគរបាលជាតិ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: