ក្រុមហ៊ុន adidas ទើបតែបញ្ចេញឈុតរដូវកាលថ្មី ២០២១/២០២២របស់ក្លិប Juventus ដែលឈុតនេះរចនាដោយពណ៌ខ្មៅឆ្នូតសបែបបញ្ឃ ដែលជាឈុតដើម្បីរំលឹកខួប១០ឆ្នាំរបស់ក្លិបដែលបានផ្ទេរមកកាន់កីឡដ្ឋាន Allianz Stadium ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី។
ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។
ជាការពិតណាស់! ឈុតនេះផលិតដោយក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បីលំដាប់ពិភពលោក Adidas ហើយគេដឹងទៀតថាក្រុមហ៊ុននេះបានយករោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ជាកន្លែងផលិតរបស់ពួកគេ ពីព្រោះតែមានប្រទេសមួយនេះអំណោចផលក្នុងការផលិតដ៏មានគុណភាព និងចំណាយលើតម្លៃពលកម្មទាប។
គេមិនដឹងថាតើពួកគេចំណាយលុយប៉ុន្មានផលិតអាវមួយឈុតក្នុងប្រទេសកម្ពុជានោះទេ ហើយគេក៏មិនបានដឹងច្បាស់ថាតើពួកគេផលិតឈុតកីឡារបស់ក្លិបនានាក្នុងពិភពលោកប៉ុន្មាននោះដែរ។ គេគ្រាន់តែដឹងថា ឈុតរបស់ក្លិប Juventus មួយនេះបើលក់ក្នុងហាងសម្ភារៈផ្លូវការរបស់ក្លិប Juventus Store ផ្ទាល់មានដូចជា៖
-JUVENTUS HOME AUTHENTIC JERSEY 2021/22 តម្លៃ ១៤០អឺរ៉ូ ឬគិតជាដុល្លារ ១៧០.៨៤ដុល្លារ) (170,84 USD)
-JUVENTUS HOME JERSEY 2021/22 តម្លៃ ៩០អឺរ៉ូ ឬគិតជាដុល្លារ១០៩.៨៣ដុល្លារ។
ចំណែកក្នុងហាង Adidas ផ្ទាល់វិញ៖
-JUVENTUS 21/22 HOME AUTHENTIC JERSEY តម្លៃ ១៣០ដុល្លារ (តម្លៃនេះដកចេញពីការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេស)។
នាពេលកន្លងមកមានក្លិបធំៗដូចជា Real Madrid, Manchester United....ជាទូទៅក្លិបដេលមានម្ចាស់ឧបត្ថម្ភពីក្រុមហ៊ុន Adidas គឺសុទ្ធតែយកផលិតផលសម្រេចពីរោងចក្រប្រទេសកម្ពុជាទាំងអស់ តែយ៉ាងណា! មិនច្បាស់ថាវត្ថុធាតុដើមយកមកពីប្រទេសណាដែរ តែធ្លាប់បានគេបង្ហើបថា វត្ថុធាតុដើមនាំចូលពីប្រទេសចិនខ្លះ និងអឺរ៉ុបខ្លះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក