អតីតអ្នកចាត់ការក្រុមជម្រើសជាតិបារាំងគឺលោក Raymond Domenech គិតថាការសម្រេចចិត្តរបស់លោក Didier Deschamps ក្នុងការយក Karim Benzema បំពេញបន្ថែម ដើម្បីពង្រឹងក្រុមជម្រលសជាតិបារាំងនៅក្នុងការប្រកួត Euro ឆ្នាំ ២០២០ អាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុម។
ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើនដោយសារតែ Deschamps ត្រូវបានគេមើលឃើញថាមិនអើពើនឹង Benzema ភ្លាមៗតែម្ដងនៅពេលលេចលឺបញ្ហាទាក់ទងនឹងរឿងអាស្រូវវីដេអូសិចរបស់មិត្តល្អរបស់គាត់ Mathieu Valbuena ។
ខ្សែប្រយុទ្ធសំខាន់របស់ក្លិប Real Madrid រូបនេះចូលរួមជាមួយក្រុមជម្រើសជាតិបារាំងលើកចុងក្រោយគឺនៅខែវិច្ឆិកាឆ្នាំ ២០១៥ ។ ការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ Benzema សម្រាប់ Los Blancos នៅរដូវកាលនេះ និងការខ្វះខាតនាទីលេងគ្រប់គ្រាន់របស់ Olivier Giroud នៅក្រុមតោខៀវអាចជាហេតុផលចម្បងដែល Deschamps បានហៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ។
ទោះយ៉ាងណាលោក Domenech ដែលធ្លាប់ដឹកនាំប្រទេសបារាំងទៅកាន់ក្រុមជើងឯករងឆ្នាំ ២០០៦ មានទស្សនៈផ្ទាល់ខ្លួនចំពោះការវិលត្រឡប់របស់លោក Benzema ក្នុងក្រុម។
"អ្វីគ្រប់យ៉ាងនឹងធ្វើឱ្យវាមានភាពច្របូកច្របល់ វាក៏នឹងធ្វើឱ្យមានរឿងមិនស្រួលផងដែរ។ ជាការពិត! វានឹងមានអ្នកដែលយល់ព្រម និងអ្នកដែលមិនយល់ស្របនឹងបញ្ហានេះ” ។
លោក Domenech បាននិយាយក្នុងគេហទំព័រ Goal.com ទៀតថា៖ "ក្នុងចំណោមគុណវិបត្តិគឺមនុស្សទាំងអស់ផ្ដោតទៅលើ Karim ហើយភ្លាមៗនោះកីឡាករផ្សេងទៀតនឹងមានអារម្មណ៍ថាបាត់បង់ឱកាស រហូតដល់ពួកគេមិនដឹងថាតួនាទីរបស់ពួកគេជាអ្វីទេ ពីព្រោះនៅទីនោះយើងនឹងឃើញនិងនិយាយអំពី Karim ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ" ។
"តើគាត់នឹងលេងនៅក្នុងការប្រកួតទេ? តើគាត់នឹងជំនួស Kylian Mbappe? តើគាត់នឹងមានឥរិយាបទយ៉ាងដូចម្តេច? ប្រសិនបើគាត់ [Deschamps]កោះហៅ Karim កាលពីមីនា យើងប្រហែលជាមិនខ្វល់ពីគាត់ទេ ប៉ុន្តែប្រហែលជាពេលនោះ Deschamps នៅតែមិនទាន់សម្រេចចិត្តច្បាស់លាស់ក្នុងការនាំគាត់ត្រឡប់មកក្រុមវិញ"។
លោក Domenech បានបន្ថែមថា៖“ មានការសង្ស័យតិចតួចសម្រាប់ខ្ញុំ ដែលនឹងជាបញ្ហាសម្រាប់ Karim Benzema ពិសេសរបៀបដែលគាត់មានទំនាក់ទំនងជាមួយមិត្តរួមក្រុមរបស់គាត់"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក