លោក ភា សុភ័ក្ត្រា បង្ហាញទស្សនៈបែបណាក្រោយទទួលតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាឡើងវិញ

«ការវិលត្រឡប់មកកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិនេះ គឺជារឿងសំខាន់ដែលខ្ញុំចាត់ទុកថា នេះគឺជាការស្វែងយល់នូវចំណេះដឹងបន្ថែម» នេះ​គឺ​ជា​សម្ដីរបស់​លោក លោក ភា សុភ័ក្ត្រា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់សេចក្តីទុកចិត្ត ក្នុងតំណែងជាគ្រូជំនួយជាថ្មីម្តងទៀត សម្រាប់បេសកកម្មថ្មីៗ នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺរួមចំណែកដឹកនាំក្រុមកម្ពុជាចូលរួមប្រកួតជម្រុះជុំទី២ ក្នុងពូលC ៣ប្រកួតចុងក្រោយនៃព្រឹត្តិ​ការ​ណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022)។

Sopheaktraphea 768x511

ថ្លែងក្នុង​ទំព័រហ្វេរសបុករបស់ CAMSOC អតីតគ្រូបង្វឹក​ធ្លាប់​ជួយក្លិប​ TIFFY ARMY FC លើកពាន Hun Sen Cup 2019 បាន​បន្ត​ថា៖«ដោយសារក្នុងតួនាទីជាគ្រូជំនួយជាច្រើនឆ្នាំកន្លងទៅនេះ គឺធ្លាប់បានទទួលនូវបទពិសោធន៍យ៉ាងច្រើននៃការដឹកនាំ ផែនការហ្វឹកហាត់ និងការអនុវត្តការងារវិភាគនៃការប្រកួតពីលោក Felix G. Dalmas អតីតគ្រូបង្គោលជនជាតិអាហ្សង់ទីន ក៏ដូចជាក្រុមការងារ និងលោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា»។

MND1a88

ងាកមកមើលសមាសភាពថ្មីនៃក្រុមដឹកនាំថ្មីនៃក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធទើបនឹងតែងតាំងគ្រូបង្គោលថ្មីជាជនជាតិជប៉ុន គឺលោក Ryu Hirose និងលោក Keisuke Honda បន្តធ្វើជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជារហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

185748181_1098551190655294_5114694434255389300_n

សមាសភាពក្រុមដឹកនាំថ្មីនេះ នឹងធ្វើឲ្យលោកអាចផ្លាស់ប្តូរនូវរបៀបរបបនៃការជ្រើសរើស ការដឹកនាំ និងការគ្រប់គ្រងក្រុមជម្រើសជាតិ រួមទាំងការមកជាមួយនូវគ្រូជំនាញកាយសម្បទា (Performance Coach) ដោយផ្តោតសំខាន់លើការស្តារនីតិសម្បទាកីឡាករ កាយសម្បទាកីឡាករ ការអភិវឌ្ឍកម្លាំង សាច់ដុំ ភាពរហ័សរហួន ភាពបត់បែនជាដើម ដែលទាំងអស់នេះ គឺជារបត់ថ្មីនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ។

5eba01f59f566

អតីគ្រូបង្គោលក្លឹបបាល់ទាត់ក្រសួងការពារជាតិ (បច្ចុប្បន្នក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ) រូបនេះ ចាត់ទុកថា ក្រៅពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិឲ្យអស់ពីលទ្ធភាពនោះ គឺលោកក៏នឹងអាចក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ បទពិសោធន៍បន្ថែមទៀត ដើម្បីរៀបចំជាឯកសារសម្រាប់ចែករំលែកនូវចំណេះដឹងជូនដល់គ្រូៗជំនាន់ក្រោយៗទៀតផង៕

ប្រភព៖ CAMSOC

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: