ផ្លូវការ៖ David Beckham ជាប់ឈ្មោះក្នុងសាលកិត្តិនាម Premier League Hall of Fame

បន្ទាប់​ពី Cantona និង​ Roy Kean, David Beckham ក៏​បាន​ក្លាយ​ជា​កីឡាករ​របស់ Man Utd ចុង​ក្រោយ​គេ​ជាប់​ឈ្មោះក្នុង​សាលកិត្តិនាមរបស់​ក្របខ័ណ្ឌលីគកំពូលអង់គ្លេស​ឬ Premier League Hall of Fame។

43224783 9600315 Image A 51_1621512262842

ដូចដែលត្រូវបានបញ្ជាក់ក្នុងគេហទំព័រផ្លូវការរបស់ក្រុមបិសាចក្រហម Manchester United លោក David Beckham ត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិនាមរបស់​ក្របខ័ណ្ឌលីគកំពូលអង់គ្លេស​ឬ Premier League Hall of Fame ជាផ្លូវការហើយ។

60a655ded3831

គាត់បានក្លាយជាវីរបុរសបាល់​ទាត់ចុងក្រោយរបស់បិសាចក្រហម ដែលបានចូលរួមក្នុងបញ្ជីកីឡាករឆ្នើម ៗ ដែលរួមបញ្ចូលទាំង Eric Cantona និង Roy Keane ផងដែរ។ Bekham បន្តនៅ​ជានិមិត្តរូបពាក់អាវលេខ ៧ របស់ Man Utd និងបានឈ្នះពាន Premier League ៦ ដងក្នុងរយៈពេល ១១ ឆ្នាំជាមួយក្រុមបិសាចក្រហម​។

43225301 9600315 Image A 58_1621512752879

ដោយ​បាន​ឆ្លងកាត់​សាលាបណ្ដុះបណ្ដាលយុវជនថ្នាលរបស់ក្លិប David គឺជាផ្នែកមួយនៃ​សេរ៊ី​ Class of '92 ហើយ​ពិតណាស់​!​ គាត់​សក្ដី​សម​នឹង​ទទួលបាន​កិត្តិយស​នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: