អ្នកចាត់ការជម្រើសជាតិកម្ពុជាលោក Keisuke Honda ក្នុងនាមជាកីឡាកររបស់ក្លិប Neftçi Baku បានឈ្នះពានរង្វាន់ក្របខណ្ឌកំពូលអាស៊ែបៃហ្សង់ ប្រចាំរដូវកាល២០២០/២០២១ បន្ទាប់ពីចំណាយពេលត្រឹម២ខែជាងប៉ុណ្ណោះ។
Neftçi Baku គឺជាក្លិបទី១០ហើយរបស់អតីតខ្សែបម្រើសញ្ជាតិជប៉ុន បន្ទាប់ពីធ្លាប់លេងនៅក្លិបជប៉ុន រុស្សី អ៊ីតាលី ហូឡង់ ម៉ិកសិក អូស្ត្រាលី ប្រេស៊ីល ព័រទុយហ្កាល់ មួយភ្លែត និងក្លិបក្របខណ្ឌកំពូលអាស៊ែបៃហ្សង់នេះឯង។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានឹងចាកចេញពី Neftci នាពេលឆាប់ៗខាងមុខក្រោយរដូវកាលត្រូវបានបញ្ចប់រួចរាល់។ អតីតកីឡាករ AC Milan រូបនេះបានចូលរួមជាមួយ Neftci Baku កាលខែមីនា ឆ្នាំ២០២១ កន្លងទៅ និងរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ពីការចូលលេង៧ប្រកួត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក