លោក កែវ សារ៉េតអគ្គលេខាធិការសហព័ន្អកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា បញ្ជីឈ្មោះជម្រើសជាតិកម្ពុជាប្រហែលបានត្រូវគ្រូបង្វឹកនិងក្រុមការងារជម្រើសជាតិជ្រើសរើសរួចរាល់អស់ហើយ គ្រាន់តែមិនអាចប្រកាសនៅពេលនេះប៉ុណ្ណោះ។
ទំព័រហ្វេសបុក CAMSOC បានដកស្រង់សម្ថីរបស់លោកថា សម្រាប់ការ ជ្រើសរើសសមាសភាពកីឡាករក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេត និងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែងគ្រូបង្គោលជន ជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។
លោកបានលើកឡើងថា៖« តាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំមើលនាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ ដែលគឺជាវិធីសាស្ត្ររបស់គ្រូបង្គោល ដើម្បីទុកពេលឱ្យកីឡាករបានខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាជាមុនសិន។ ទន្ទឹមនេះ ប្រសិនបើកីឡាករណាដឹងថាខ្លួនជាប់ជាកីឡាករជម្រើសជាតិអាចបែរទៅជាទម្លាក់ការខិតខំ ក្នុងការប្រកួតលីគកំពូល ដែលកំពុងដំណើរឡើងវិញ។
លោក បានបន្ថែមថា «ខ្ញុំជឿជាក់ថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញ ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ»។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក