Fernandes បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Man Utd ឬ 2020/21 Matt Busby Player of the Year award ចំពេលភ្នាក់ងាររបស់គាត់គឺលោក Miguel Pinho កំពុងជួបជាមួយ United ដើម្បីពិភាក្សាអំពីសក្តានុពលនៃកិច្ចសន្យាសម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះ។
ភ្នាក់ងាររបស់លោក Bruno Fernandes - Miguel Pinho បានមកដល់ទីក្រុង Manchester ដើម្បីពិនិត្យមើលកិច្ចសន្យារបស់គាត់ជាមួយ Man United នេះបើតាមការចុះផ្សាយរបស់កាសែតព័រទុយហ្គាល់ The Record។
ប្រភបខាងលើនិយាយថាកិច្ចសន្យារបស់ Bruno នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងរវាងលោកMiguel Pinho និង United ក្នុងពេលឆាប់ៗនេះ។ បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់រង្វាន់លើកទឹកចិត្តដល់ Bruno សម្រាប់ទម្រង់លេងរបស់គាត់នៅរដូវកាលនេះ និងគ្រោងបង្កើនប្រាក់ឈ្នួលបន្ថែមឲ្យគាត់សប្បាយចិត្តជាមួយក្លិប។
ថ្មីៗនេះមានសេចក្ដីរាយការណ៍ថា Fernandes នឹងទទួលបានកិច្ចសន្យាបន្តថ្មីមួយទៀត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ហើយគាត់បានទាមទារឱ្យ United ជួយពង្រឹងក្រុមរបស់ខ្លួនសិន មុនពេលគាត់យល់ព្រមសម្រក់ទឹកខ្មៅលើក្រដាស។
ថ្មីៗនេះ Bruno បានឈ្នះពានរង្វាន់ 2020/21 Matt Busby Player of the Year awardជាលើកទី ២ ជាប់ៗគ្នា បន្ទាប់ពីរកបាន ២៨ គ្រាប់និងបញ្ជូនបាល់១៨លើកក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក