សមាគមកីឡាបាល់ទាត់ថៃបានបញ្ជាក់ថា ខ្សែការពាស្លាបជម្រើសជាតិ Teerathorn Bunmatan បានសម្រេចចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិកំឡុងការរៀបចំសម្រាប់ការប្រកួតជម្រុះ World Cup 2022 ក្នុងខែមិថុនាខាងមុខនេះ។
ហេតុផលដែលគាត់សុខចិត្តដកខ្លួនចេញពីជម្រើសជាតិ ដោយសារតែមិនអាចវិលត្រឡប់មកកាន់ក្លឹបបានទាន់ពេលវេលាជាមួយនឹងកាលវិភាគដើម បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានបង្កើនចំនួនថ្ងៃចត្តាឡីស័កនៅក្នុងប្រទេសនេះដល់ ១៤ ថ្ងៃ។ ណាមួយ! ខ្សែការពារស្លាបឆ្វេងរូបនេះគឺជាកីឡាករសំខាន់របស់ក្លិប Yokohama Marinos ដែលត្រូវការរូបគេជួយប្រកួតប្រជែងលីគកំពូលជប៉ុន។
ខ្សែការពារស្លាបឆ្វេងវ័យ៣១ឆ្នាំរូបនេះគឺជាកីឡាករសំខាន់ម្នាក់របស់ជម្រើសជាតិថៃដោយរូបគេបានជួយឲ្យក្រុមដំរីចម្បាំងនៅអាស៊ីអាគ្នេយ៍មួយនេះឈ្នះពាន AFF Suzuki Cup ២ដង និងពានមួយចំនួនទៀតខណៈបច្ចុប្បន្នជម្រើសជាតិថៃឈរលរខ៣ក្នុងតារាងពូល G តាមពីក្រោយក្រុមលេខម៉ាឡេស៊ី និងលេខមួយវៀតណាម៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក