មហាសេដ្ឋីម្នាក់ទិញ​បាន​ក្លិបលីគទី​២ចិន ប្រាប់គ្រូបង្វឹក​ឲ្យដាក់កូនប្រុសខ្លួន​ចូល​លេង

ក្លិប​លីគទី​២​ចិន​មួយបាន​បង្ហាញភាពភ្ញាក់ផ្អើល​ដល់ពិភពបាល់​ទាត់ នៅ​ពេល​ដែល​ម្ចាស់ក្លិប​បាន​ប្រាប់ទៅ​គ្រូបង្វឹក​ឲ្យ​ដាក់​កូនប្រុសរបស់​ខ្លួន​ចូល​លេងក្នុង​ការ​ប្រកួតជាក់ស្ដែង។

មហាសេដ្ឋីម្នាក់ឈ្មោះ He Shihua គឺជាសហគ្រិន និងវិនិយោគិនជោគជ័យម្នាក់។ គាត់បានទិញក្លិប​ Zibo Cuju ដែលជាក្លឹបលេង​នៅលីគ​ទីន​២ចិន។ តាមរបាយការណ៍បានឱ្យដឹងថា Shihua បានណែនាំគ្រូបង្វឹកឱ្យដាក់កូនប្រុសរបស់​គាត់ទម្ងន់ ១២០គីឡូក្រាមចូលលេងក្នុងការប្រកួតដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង។

ខណៈពេលនេះពិតជាមិនអាចទៅរួចទេ ហើយមានមនុស្សជាច្រើនជំទាស់ ដោយសារតែរូបរាងកូនប្រុសរបស់គាត់ មិនបានបង្ហាញថាគាត់ជំនាញបាល់​ទាត់​ហើយ​លើស​ទំងន់ខ្លាំង។

E1na6nOXoAkgxR0

Zibo Cuju កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុហើយ Shihua ដែលជាមហាសេដ្ឋីវ័យក្មេងដែលមានអាយុ ៣៥ ឆ្នាំបានមកវិនិយោគនៅក្នុងក្លឹបរបស់ពួកគេ។

បន្ទាប់មកគាត់បានធ្វើអន្តរាគមន៍ក្នុងការគ្រប់គ្រងកីឡាករក្នុងក្លិប​ទាំងអស់។ លោក He Shihua បានណែនាំគ្រូបង្វឹកឲ្យ​កូនប្រុសរបស់​គាត់​ចូល​លេង​ក្នុង​ជម្រើសដំបូង។អ្វី​ដែល​កាន់តែឆ្កួត​ថែម​ទៀត​នោះ គាត់បានស្នើសុំឱ្យគ្រូបង្វឹកធ្វើឱ្យកូនប្រុសរបស់គាត់ក្លាយជាអ្នករ៉ាប់រងបាល់ពិន័យទាំងអស់រួមទាំងបាល់ប៉េណាល់ទី បាល់ជ្រុង និងបាល់ហ្វ្រីឃីក។

E0ruX1HUUAM4C4w

ក្រុម Zibo Cuju បង្ហាញទម្រង់​លេង​មិនច្បាស់លាស់​សោះ។ក្នុង ៥ ប្រកួតចុងក្រោយរកបាន ១ ពិន្ទុប៉ុណ្ណោះ។ ពួក​គេស៊ុតបាល់បញ្ចូលទីបានតែ ២ គ្រាប់និងរបូតវិញ ១០គ្រាប់។ គ្មានអ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល​នោះ​ទេ​ដែល អ្នក​រ៉ាប់រងបាល់​ឱកាសជាកីឡាករបែបនេះ គ្មានជំនាញបាល់​ទាត់​ហើយ​រ៉ាប់រងតួនាទីសំខាន់ទៀត​នោះ គឺ​គ្មានគ្រាប់បាល់​នោះ​ទេ។

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបញ្ជាក់ដែរថា ម្ចាស់ក្លឹបមានភាពរួសរាយរាក់ទាក់ជាមួយកីឡាករ ហើយតែងតែហ្វឹកហាត់ម្តងម្ដាល់ជាមួយកីឡាករ។គាត តែងតែអញ្ជើញកីឡាករឲ្យចេញ​ទៅក្រៅឱ្យញ៉ាំនិអាហារឆ្ងាញ់ៗ និងបង្ហាញភាពស្និទស្នាល។ បញ្ហាតែមួយគត់ដែលមិនត្រូវ គឺគាត់បានប្រើអំណាចរបស់គាត់ក្នុងការបង្ខំឱ្យគ្រូបង្វឹកយកកូនប្រុសរបស់គាត់ចូល​លេង។

E0ruX1HUUAM4C4w

តែនេះមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ ដោយសារតែពួកគេមានរឿងកើត​ឡើងបែបនេះមួយចំនួនទៀតរួចទៅហើយ។ ឧទាហរណ៍នៅឆ្នាំ ២០១៩ ម្ចាស់ក្លឹប  Jilin Baijia គឺលោក Xu Guangnan បានចុះឈ្មោះឈ្មោះរបស់គាត់នៅក្នុងក្រុម ហើយគាត់បានពាក់អាវលេខ ១០ ដែលជាអាវធំរបស់ក្រុម។

លោក Xu ក៏នឹងសម្រេចចិត្តដោយខ្លួនឯង ពេល​គាត់​ចេញ​ពីទីលាន និង​ចូល​ទីលាន។ សកម្មភាពរបស់លោក Xu បានធ្វើឱ្យកីឡាករវិលមុខហើយចាប់ផ្តើមប្រឆាំងនឹងគាត់។ នៅឆ្នាំ ២០១៩កីឡាកររបស់​ក្លិប Biajia បានធ្វើបាតុកម្មប្រឆាំងនឹងលោក Xu មិនឲ្យមិនបើកប្រាក់ខែរបស់គាត់អស់ជាច្រើនខែ។គាត់រវល់លេងបាល់ចាមួយក្លិបសឹងតែរាល់សប្តាហ៍។

E1n1SGwX0AIuRE2

ជិតមួយទសវត្សរ៍មុនគឺនៅឆ្នាំ ២០១២ ម្ចាស់ក្លិប Shanghai Shenhua លោក Zhu Jun ធ្លាប់បានប្រាប់គ្រូបង្វឹកឱ្យចុះឈ្មោះគាត់ទៅលេងជាមួយ Nicolas Anelka ដែលពួកគេទើបតែចុះកុងត្រាដើម្បីមិត្តភាព។ គាត់បានលេងជាមួយ Anelka ក្នុងសកម្មភាពជាមួយក្លឹបអាហ្សង់ទីន CN ក្នុងលក្ខណៈមិត្តភាព។

ក្រោយមកនៅពេល Man United រៀបចំការ​ប្រកួតមិត្តភាពមុនបើករដូវ​កាល​នៅប្រទេសចិន លោក Zhu Jun បានស្នើសុំឈ្មោះរបស់គាត់ទៅក្នុងបញ្ជីកីឡាករ។ តែសំណាងល្អពេលនោះ Zhu Jun សម្រេចចិត្តមិនចូលលេង៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: