ទាហានអ៊ីស្រ្តាអែលបាញ់​កីឡាករបាល់ទាត់ប៉ាឡេស្ទីនវ័យក្មេង២នាក់ស្លាប់

ក្តីសុបិន្តរបស់កីឡាករវ័យក្មេងពីរនាក់គឺ Sa'id Yousef Odeh និង Muath Alzaanin ដើម្បីពាក់អាវក្រុមជម្រើសជាតិកីឡាបាល់ទាត់ប៉ាឡេស្ទីនមិនបានក្លាយជាការពិតទេ នៅពេលពួកគេត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយជាមួយកងទ័ពអ៊ីស្រាអែល។

Sa'id Yousef Odeh ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់

Sa'id អាយុ ១៦ ឆ្នាំមកពីក្រុមម្ចាស់ជើងឯកលីក Balata FC ត្រូវបានបាញ់សម្លាប់ដោយកងកំលាំងអ៊ីស្រាអែលកាលពីសប្តាហ៍មុន ខណៈពេលដែល Muath មកពីភាគខាងជើងតំបន់ហ្គាហ្សា​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាមួយមិត្តរបស់គាត់កាលពីម្សិលមិញ។

Sa'id Yousef Odeh ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កីឡាករ Sa'id ត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងផ្ទាល់ពីសំណាក់កងទ័ពអ៊ីស្រាអែលនៅ Odla ជិតតំបន់ Nablus ។ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានបញ្ជាក់ថា ខ្លួនបានទៅ​ទទួលយកសាកសពក្មេងជំទង់នេះ ហើយមិត្តភ័ត្ររបស់ដល់ក្មេងជំទង់ម្នាក់ទៀតដែលរបួសធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវគេបាញ់។

Muath Alzaanin ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក

មរណភាពរបស់ Sa'id Yousef Odeh គឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បាល់ទាត់ប៉ាឡេស្ទីន ខណៈដែលគាត់ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យនិងបានជួយក្រុមរបស់គាត់ឈ្នះជើងឯកផ្សេងៗនៅកម្រិតមូលដ្ឋាន។

Muath Alzaanin ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក

កាលពី ៣ ឆ្នាំមុន​ Sa'id Yousef Odeh ត្រូវបានជ្រើសរើសក្នុងចំណោមកីឡាករ ៨ នាក់មកពីប្រទេសប៉ាឡេស្ទីន​ ដើម្បីចូលរួមក្នុងសាលាបាល់ទាត់ប៉ាលេស្ទីន - អាល្លឺម៉ង់។ គាត់ក៏បានតំណាងប្រទេសរបស់គាត់នៅក្នុងការប្រកួតអន្តរជាតិចំនួន 3 នៅប្រទេសទួរគី និងហ្ស៊កដានី។

E0tVvqzUYAcc64o

តាមពិត Sa'id Yousef Odeh ត្រូវបានគេជ្រើសរើសឱ្យចូលរួមក្នុងក្រុមកីឡាំករបាល់​ទាត់​អាជីពតំណាង​ឱ្យ​ប៉ាឡេស្ទីន នៅក្នុងសាលាយុវជនថ្នាលធំនៅប្រទេសអាល្លឺម៉ង់ ហើយគាត់មានសក្តានុពលក្លាយជាតារាវ័យក្មេងឆ្នើមបំផុតនៅអាស៊ីនាពេលអនាគត។

E0tVvTsVgAkvn4F

ទោះយ៉ាងណា! អ្វីៗមិនបានក្លាយជាការពិតទេ ព្រោះអ៊ីស្រាអែលបានបំផ្លាញអនាគតកីឡាករវ័យក្មេងទាំងអស់នេះដោយសារតែជម្លោះរវាងប្រទេសទាំងពីរ។

E0tVvBmVkAEhIH5

ប្រភព៖ dci-palestine

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: