ថ្នាក់ដឹកនាំក្លិប Man Utd និង​លោក Ole រត់​ចែកជើងគ្នាព្រាត​ក្រោយ​លឺ​ភ្នាក់ងាររបស់ Pogba ចង់​បាន​ប្រាក់ឈ្នួលកម្រិត​នេះឲ្យ​ទៅ​កីឡាករដើម្បីបន្តកុងត្រា

របាយការណ៍​មួយចំនួនបានទម្លាយថា លោក Ole និងក្រុមប្រឹក្សាភិបាលរបស់​ក្លិបត្រូវបានចែកជើងគ្នាទៅ​ផ្ទះ​រៀងៗខ្លួន បន្ទាប់​ពី​លឺ​បានដឹង​ថា​ខ្សែ​បម្រើ Paul Pogba ចង់​បាន​ប្រាក់ឈ្នួលខ្ពស់​ដល់​កម្រិត​មួយ។

1396692_1

តាម​តែកីឡាករ​មិន​សូវ​ជាប៉ុន្មានទេ ប៉ុន្តែតម្រូវការប្រាក់ឈ្នួលដែលបានកំណត់ដោយភ្នាក់ងារកីឡាកររបស់ Paul បានបង្ហាញថាជាឧបសគ្គមួយរបស់​ក្លិប​ឲ្យ​បន្ត​កុងត្រាថ្មី។ យោងតាមកាសែត Daily Mirror ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយសម្រាប់ Paul Pogba ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ដំណើរការរលូននៅឡើយទេ។

1424460

ភ្នាក់ងាររបស់កីឡាករបារាំងលោក Mino Raiola ត្រូវបានគេរាយការណ៍ថាបានទាមទារប្រាក់ឈ្នួលប្រចាំសប្តាហ៍លើសពី ៤០ម៉ឺនផោនសម្រាប់ខ្សែបម្រើរូបនេះបន្តការស្នាក់នៅ។ ជាលទ្ធផលក្រុមប្រឹក្សាភិបាលនិង Ole Gunnar Solskjaer ត្រូវបានបែងចែកថាតើត្រូវផ្តល់កិច្ចសន្យាថ្មីដល់ Pogba ឬ​ក៏​អត់។

Skysports Paul Pogba Manchester United_5228802

មន្រ្តីរបស់​ក្លិបបាន​ប្រាប់​លោ​ក Ole ថា​ពួក​គាត់​មិន​សុខ​ចិត្ត​យកកាំភ្លើងភ្ជង់ក្បាលខ្លួនឯង​តាមសម្ដីរបស់​ភ្នាក់ងារ​កំពូលមុខ​លុយ Raiola ដែល​ធ្លាប់​និយាយ​មិនល្អ​ពី​ក្លិប​នា​ពេល​កន្លងមកនោះ​ទេ។

Man

កីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅតែជាអ្នករកចំណូលបានខ្ពស់ជាងគេនៅក្នុងក្លឹប ហើយត្រូវបានគេរាយការណ៍ថាបច្ចុប្បន្ន(កុងត្រាចាស់)អាចរកចំណូលបាន ២៧៥,០០០ ផោនក្នុងមួយសប្តាហ៍៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: