Pogba ​ទម្លាយរឿង​មួយរបស់ N’Golo Kante ដឹង​ហើយអ្នកកាន់​តែ​ស្រឡាញ់គាត់​ទ្វេឡើង

Kante គឺ​ជា​មនុស្ស​ម្នាក់ដែលចង់ឈ្នះអ្វីគ្រប់យ៉ាងនូវ​អ្វីដែលគាត់ធ្វើ​ហើយ Pogba រីករាយនឹងលេងជាមួយខ្សែបម្រើរបស់តោខៀវ Chelsea ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។

Chelsea V Manchester United FA Cup Fifth Round

និយាយ​ក្នុង​វេបសាយ beIN SPORTS ថា៖"N'Golo Kante ពូកែបោកប្រាស់ច្រើនណាស់។ ពិសេស​ពេល​លេងបៀ​មួយក្ដាៗ​បោកខ្ញុំរហូត។  និយាយដោយស្មោះត្រង់ទៅ! ខ្ញុំនិយាយការពិត។ គាត់ពូកែបន្លំ។ គាត់និយាយថាគាត់មិនបោកប្រាស់ទេ ប៉ុន្តែគាត់ គាត់ប្រើល្បិចកល។ គាត់ជាក្មេងឆ្លាត ម្នាក់នោះគឺឈ្មោះ N'Golo ហ្នឹង​ហើយ"។

NINTCHDBPICT000454919888

"ប៉ុន្តែវាមិនអីទេ។ អ្នកត្រូវតែស្រឡាញ់គាត់។ គាត់ជាកីឡាករដែលជាទីស្រឡាញ់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អ្នកត្រូវតែស្រឡាញ់គាត់អ្នកមិនអាចស្អប់គាត់ទេ វាមិនអាចទៅរួចទេដែល​អ្នក​ស្អប់គាត់។ គាត់មានចិត្ដរាបទាប ជាកីឡាករមានជំនាញវិជ្ជាជីវៈ។ គាត់មិនដែលត្អូញត្អែរគាត់តែងតែប្រឹងប្រែង"។

Https___s3 Images.sportbible.com_s3_content_676ac82060a0b45540809e6276ccca69

"គាត់មានអ្វីៗគ្រប់យ៉ាង គាត់មានបច្ចេកទេសល្អ មានគុណភាពល្អ ហើយគាត់នៅគ្រប់ទីកន្លែងនៅលើទីលាន។ ខ្ញុំអាចនិយាយបានថា គាត់​លេង​ដូចផុសចេញពីដី! អ្នកមិនឃើញគាត់ទេ តែគាត់ក៏ចេញមកភ្លាម! គាត់នៅ​គ្រប់​កន្លែង។ មានកីឡាករដូចគាត់នៅក្បែរអ្នក តើអ្នកចង់​បាន​អ្វីទៀត? "។

Chelsea V Manchester United FA Cup Fifth Round

Pogba និង Kante នៅតែជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំងក្រោមការដឹកនាំរបស់លោក Didier Deschamps ដោយឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: