គូឡាឡាំពួ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់ពីការដកខ្លួនចេញរបស់សមាគមបាល់ទាត់កូរ៉េខាងជើងពីការប្រកួតប្រជែងពានរង្វាន់ FIFA World Cup កាតា ២០២២ និង AFC Asian Cup ចិន ២០២៣ ™។
បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការរៀបចំសំរាប់ការប្រកួតប្រជែងរបស់ FIFA និងព័ត៌មានលម្អិតបន្ថែមទៀតអំពីជំហរក្នុងពូល H ដែលរួមមានក្រុមកំពូលតារាងតូមិននីស្ថាន ម្ចាស់ផ្ទះសាធារណរដ្ឋកូរ៉េខាងត្បូងដែលទទួលធ្វើជាទីលានទឹកដីកណ្ដាល លីបង់ និងស្រីលង្កានឹងត្រូវប្រកាសជាផ្លូវការនៅពេលក្រោយ។
មូលហេតុនៃការដកខ្លួនរបស់សមាគមកីឡាបាល់ទាត់កូរ៉េខាងជើងគឺដោយសារពួកគេមិនទុកចិត្ត ខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដល់ក្រុមកីឡាកររបស់ពួកគេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក