លទ្ធផល MCL ថ្ងៃ​នេះ៖​ជំនួប២​គូរក្នុង​កីឡដ្ឋាន២ផ្សេងគ្នា​ដូច​ណាត់​គ្នាស្មើ

ការ​ប្រកួតក្នុងពាន​រង្វាន់Metfone Cambodian League រដូវបកាល​២០២១​ដែល​បាន​នឹង​កំពុងលេង​ឡើង​វិញ​នេះ​គឺ មាន​២គូរ​ដែល​យើង​បាន​ដឹង​លទ្ធផលហើយ​​ដោយ​២គូរលេង​នៅ​ថ្ងៃ​នេះ​ទទួលបាន​លទ្ធផល​ស្មើទាំងអស់។

Photo_2021 05 15_17 28 54

ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park ក្រុម​ណាហ្គាវើលដ៏​បាន​ត្រឹម​ស្មើ​ជាមួយកងយោធិពលខេមរភូមិន្ទ ក្នុង​លទ្ធផល​២​ទល់​២។ ២គ្រាប់​របស់ក្រុមលោក មាស ចាន់ណា​រក​បាន​ដោយខ្សែការពាររៀម សឹង និង​ខ្សែ​បម្រើ សុះ ស៊ូហាណា។ ដោយ​ឡែក​២​គ្រាប់របស់​ TIFFY ARMY រក​បាន​ដោយ​កីឡាករ Cristiano Santos និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Yuta Kikuchi ​។

Photo_2021 05 15_17 36 03

ដោយ​ឡែ​ក! ការ​ប្រកួត​នៅ​កីឡដ្ឋាន ព្រីនស៍ ម្ចាស់​ផ្ទះវិសាខា​បាន​ត្រឹមវាយបក​តាម​ស្មើ​ក្រុមនគរបាលជាតិក្នុង​លទ្ធផល​១​ទល់​១ប៉ុណ្ណោះ។ ក្រុមដែលមានភារកិច្ចត្រូវ​លេង​ AFC Cup មួយ​នេះ​រក​បាន​គ្រាប់​បាល់តាម​ស្មើ​ដោយ​កីឡាករ Ajayi Opeyemi Korede នៅ​នាទី​៦៩ បន្ទាប់​ពី​កីឡាករ Otani Soma ស៊ុត​បាល់​ពិន័យ១១ម៉ែត្រ​បាន​សម្រេច​នាំ​មុខ​នៅ​នាទី​៤៧។

Photo_2021 05 15_17 38 03

សម្រាប់​ថ្ងៃ​ស្អែក​មាន​ការ​ប្រកួត​មួយចំនួន​ដូចជា៖ អាស៊ីអឺរ៉ុបប៉ះបឹងកេត​នៅ​កីឡដ្ឋាន AEU Sport Park ហើយ​សូលទីឡូអង្គរប៉ះ​ក្រុម​ម្ចាស់​ផ្ទះព្រៃវែងអេហ្វស៊ី​នៅ​កីឡដ្ឋានខេត្តព្រៃវែង៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: