siamsport ផ្សាយ​ថា​ Trat FC អាចនឹងរំលាយក្លិបចោលដោយសារ​បញ្ហាហិរញ្ញវត្ថុ

ក្លិបបាល់​ទាត់​ Trat FC ដែល​ធ្លាក់ពី​លីគកំពូល​ថៃ​ទៅ​លេង​នៅលីគ​ទី​២​ក្នុង​រដូវ​កាល​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា​នឹង​បញ្ជូនក្រុម​បន្ត​ប្រកួតប្រជែងតទៅ​ទៀត​សម្រាប់​រដូវ​២០២១/២០២២​នោះ​ទេ។

89073367_508031103241714_6180327432067743744_o

បន្ថែម​ពី​នេះ! ទំព័រហ្វេសបុករបស់​ក្លិប​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​ដឹង​បាន​បិទ​ហើយ​ព័ត៌មាន​បន្ដែម​ទៀ​នោះ​គឺ​ពួក​គេ​បាន​ដោះលែង​កីឡាកររបស់​ខ្លួនឲ្យ​ទៅ​រក​ក្លិប​ថ្មី​សឹង​តែ​ទាំងអស់​ទៅ​ហើយ។ ក្នុង​ករណី​នេះ! ភាគពាក់ព័ន្ធបាន​ទាក់​ទងទៅ​កាន់​ក្លិប​ដែរ​ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។

News202105151528370

Trat FC បាន​តំឡើង​ពី​ Thai League 2 ទៅ​កាន់​ Thai League 1 ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១៨ ហើយ​ពួក​គេ​បាន​តែ​២រដូវ​កាល​ប៉ុណ្ណោះ​នៅ​លីគ​កំពូល​ដោយ​រដូវ​កាល​២០១៩​ពួគ​គេ​ឈរ​ចំណាត់​ថ្នាក់ទី​១០ រដូវ​កាល​២០២០​ឈរលេខ១៥​ហើយ​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី​២​ថៃ​វិញ​ក្នុង​រដូវ​កាល​២០២១​នេះ។

TRATFC_STA

ព័ត៌មានផ្លូវការ​មិន​ទាន់​បាន​បង្ហាញឲ្យ​ដឹង​នៅ​ឡើយ​ទេ តែ​យ៉ាងណាក្ដី! ក្លិប​មួយ​នេះ​អាច​នឹង​បាត់​មុខ​ពិភពបាល់​ទាត់​ថៃ​ដោយ​សារ​ហិរញ្ញវត្ថុ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: