ក្រុមជម្រើសជាតិថៃបានទទួលដំណឹងមិនល្អ មុនពេលចាប់ផ្ដើមប្រកួតវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកអាស៊ីឆ្នាំ ២០២២ / ២០២៣ ដែលនៅសល់ នៅពេលដែលកីឡាករឆ្នើមរបស់ខ្លួនគឺ Chanathip Songkrasin ប្រហែលជាមិនមានវត្តមានដោយសារតែរបួស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Chanathip បានរងរបួសជង្គង់ពេលលេងឱ្យក្លឹបរបស់គាត់គឺ Hokkaido Consadole Sapporo ។ ខ្សែបម្រើប្រយុទ្ធរូបនេះបាននិយាយថា៖
"ខ្ញុំមិនច្បាស់តើអាចជួយជម្រើសជាតិក្នុងវគ្គជម្រុះពេលនេះបានដែរឬក៏អត់នោះទេ"។
ដំបូងឡើយ Chanathip ត្រូវបានគេរំពឹងថានឹងទទួលការវះកាត់ ប៉ុន្តែគ្រូពេទ្យបានពន្យល់ថារបួសជង្គង់របស់អតីតកីឡាករ Muangthong United មិនធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ។
"គ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំត្រូវសម្រាកយ៉ាងហោចណាស់ ២ សប្តាហ៍។ ខ្ញុំមិនដែលបដិសេធជាមួយក្រុមជម្រើសជាតិឡើយ"។
ជម្រើសជាតិថៃនៅសល់ ៣ ប្រកួតទៀតដែលត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី (៣ មិថុនា) អារ៉ាប់រួម (៧ មិថុនា) និងម៉ាឡេស៊ី (១៥ មិថុនា) ។ ក្រុមរបស់ Akira Nishino បច្ចុប្បន្នស្ថិតនៅលំដាប់ទី ៣ ក្នុងតារាងពូល G នៅពីក្រោយវៀតណាម (១១ ពិន្ទុ) និងម៉ាឡេស៊ី (៩ ពិន្ទុ) ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក