ភ្នាក់ងាកីឡាករដ៏ល្បីលោក Jorge Mendes បានឱ្យដឹងថាកីឡាករ Cristiano Ronaldo មិនមានគម្រោងនឹងវិលត្រឡប់មកកាន់ Sporting CP ក្នុងប្រទេសព័រទុយហ្គាល់នៅរដូវក្តៅនេះទេ។
អនាគតរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅក្លឹប Juventus មិនច្បាស់ក្នុងចិត្តទេ ជាមួយនឹងការរំពឹងទុកថាការផ្លាស់ប្តូររដូវក្តៅនឹងឈានដល់ពេលចាប់ផ្តើម ខណៈដែលគាត់នៅសល់កុងត្រា១២ខែទៀតក្នុងទឹកដី Turin ។
ការរំពឹងទុកមួយចំនួនបានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រឡប់ទៅចូលរួមជាមួយ Sporting ដែលជាក្លិបលេងកាលពីកុមារភាព តែយ៉ាងណា! លោក Mendes បានច្រានចោលការលើកឡើងនិងការរំពឹងទុកទាំងនេះចេញទាំងអស់។ដំបូងឡើយគឺបែបនេះ! ម្តាយរបស់ Ronaldo គឺលោកស្រី Dolores Aveiro ដែលបានជួយជំរុញឱ្យមានពាក្យចចាមអារាមអំពីការវិលត្រឡប់មកកាន់ Sporting កាលពីដើមសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកគាំទ្រអំពីអនាគតកូនប្រុសរបស់នាងពេលដែលកំពុងអបអរសាទរក្លិប Sporting Lisbonឈ្នះពាន Primeira Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ ថា៖“ ខ្ញុំនឹងនិយាយជាមួយគាត់ដើម្បីនាំគាត់ត្រឡប់មកវិញ។ នៅឆ្នាំក្រោយគាត់នឹងលេងនៅ Alvalade [កីឡដ្ឋានរបស់ក្លិប Sporting].”
ទោះយ៉ាងណា! ម្ដាយរបស់ Ronaldo មិនអាចបញ្ចុះបញ្ចូលកូនប្រុសឲ្យវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់បានទេ ទោះបីគាត់ធ្លាប់ប្រាប់ថាគាត់ចង់បញ្ចប់អាជីពនៅទីនោះក៏ដោយ។ ឆ្លើយតបនឹងពាក្យចចាមអារាមនេះ Mendes បានប្រាប់ Record ថា៖ "Cristiano ពិតជាមានមោទនភាពចំពោះពានរង្វាន់ដែល Sporting ឈ្នះពានហើយតាមពិតគាត់ក៏បានបង្ហាញជាសាធារណៈ ប៉ុន្តែនៅពេលនេះផែនការអាជីពរបស់គាត់មិនឆ្លងកាត់ទៅព័រទុយហ្កាល់ទេ" ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក