គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi បាននិយាយថា កាលវិភាគប្រកួតថ្មីនេះគឺមិនគ្រប់គ្រាន់សម្រាប់ការប្រកួតនោះទេ ពីព្រោះក្រុមទាំងអស់ចង់លេងខ្លាំងហើយការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន។
និយាយក្នុងហ្វេសបុករបស់ក្លិប គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបានថ្លែងបែបនេះ៖« យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ៣ប្រកួតប៉ុណ្ណោះ »។
«ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន៥ទៀតលេងបានត្រឹមតែ១ប្រកួត »។ តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅខែមិថុនា»។
លោកបន្តថា៖«ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន ប៉ុន្តែការចំនួនការប្រកួតគឺមិនគ្រប់គ្រាន់ទេ ។ »
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក