"វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករចូលជម្រើសជាតិក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជាត្រូវលើកពេល និងផ្លាស់ប្ដូរដែលធ្វើឲ្យមានការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ"នេះគឺជាសម្ដីរបស់គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក RYU Hirose និយាយអំពីកង្វល់ក្នុងរើសកីឡាករលើស្ថានភាពកូវីដ១៩។
កម្ពុជានឹងត្រូវមានភារកិច្ចប្រកួតជម្រុះ World Cup 2022 នៅខែក្រោយក្នុងប្រទេសបារ៉ែន ដែលត្រូវជួបជាមួយ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងម្ចាស់ផ្ទះបារ៉ែន តែយ៉ាងណាមកដល់ពេលនេះគឺកម្ពុជាមិនទាន់បានប្រមូលផ្ដុំកីឡាករហ្វឹកហាត់នៅឡើយទេ បើធៀបជាមួយប្រទេសជិតខាង។ រឿងដែលអកុសល! គឺលីគកំពូលកម្ពុជាត្រូវលើកពេលនិងផ្អាកដោយសារការវាយលុកពីការឆ្លងរីករាលដាលនៃកូវីដ១៩ និងប៉ះពាល់មកពីវិធានការបិទខ្ទប់រាជធានីភ្នំពេញដែលធ្វើឲ្យកាន់តែលំបាកដល់ការរៀបចំការប្រកួត។
បែបនេះហើយ! គ្រូបង្វឹសញ្ជាតិជប៉ុនបានថ្លែងក្នុងទំព័រផ្លូវការរបស់ FFC ថា៖" ពួកគេយើបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ថាកីឡាករបង្ហាញខ្លួនមិនទាន់បានល្អនៅឡើយទេ ប៉ុន្តែយើងជ្រើសរើសកីឡាករផ្អែកលើសមិទ្ធផលដេលពួកគេសម្រេចបានកន្លងមក ដល់ពេលបច្ចុប្បន្ន និងជាកីឡាំលករដេលមានសក្ដានុពលក្នុងពេលអនាគត។ ពួកយើងជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស"។
លោកបានបន្តទៀតថា ចង់ឲ្យកីឡាករខិតខំប្រឹងប្រែងនិងប្រកួតប្រជែងឲ្យខ្លាំង ទៅតាលទ្ធភាពដែលពួកគេអាចធ្វើបាន និងជាពិសេសកីឡាករក្មេងៗ ដើម្បីយកបទពិសោធន៍និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនតទៅមុខទៀត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក