ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Sky Sport មូលនិធិបិសាចក្រហម Manchester United នឹងបរិច្ចាគសៀវភៅចំនួន ៥,០០០ ក្បាលនិងបាល់ជាច្រើនគ្រាប់ដល់កុមារដែលរស់នៅក្នុងតំបន់ដែលកំពុងខ្វះខាតនៅសង្កាត់ក្រីក្រ Greater Manchester។
គំនិតផ្តួចផ្តើមនេះគឺសម្រាប់ការផ្សព្វផ្សាយប្រចាំសប្តាហ៍នៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តជាមួយនឹងសារនៃភាពវិជ្ជមានដែលត្រូវបានបោះពុម្ពជាអក្សរនៅលើបាល់ទាត់។
ក្លឹបនេះក៏កំពុងចាប់ដៃគូជាមួយអ្នកបោះពុម្ពផ្សាយសៀវភៅនៅចក្រភពអង់គ្លេស ដើម្បីចេញផ្សាយសៀវភៅដែលមាន ៤៨ ទំព័រដែលមានចំណងជើងថា ‘United Minds: Be positive. Be curious. Be united' សម្រាប់ក្មេងអាយុ ៨-១២ ឆ្នាំ។
ប្រធានក្រុម Harry Maguire និង Katie Zelem(ប្រធានក្រុមឈុតនារី) គឺជាផ្នែកមួយនៃយុទ្ធនាការនេះដោយសារក្លឹបមានគោលបំណងជួយក្មេងៗនិយាយដោយបើកចំហអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក